

(English) យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami ត្រូវបានស្ថាប័នលីគកំពូលអាម៉េរិក Major League Soccer ត្រៀមពិន័យ ពីបទប្រើហិង្សា កាលពីពេលថ្មីៗនេះ។
គណៈកម្មាធិការវិន័យរបស់ MLS បានសម្រេចចិត្តពិន័យលើតារា World Cup ឆ្នាំ ២០២៤ វ័យ ៣៧ ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានប្រើប្រាស់ដៃទៅចាប់កសមាជិកក្រុមការងារគ្រូបង្វឹករបស់ក្លិប New York City FC ជាគូប្រជែង ដោយចេតនា បន្ទាប់ពីក្រុមរបស់ពួកគេស្មើគ្នា ២-២ សម្រាប់ការប្រកួតលីគ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
ជាមួយគ្នានេះ មិត្តរួមក្រុមរបស់ Lionel Messi គឺ Luis Suarez ក៏ត្រូវបានពិន័យផងដែរ សម្រាប់ការធ្វើខុសទៅនឹងគោលការណ៍របស់ MLS ដោយសារូបគេបានច្របាច់កកីឡាករ Birk Risa ពីក្រោយកាលពីប្រកួតក្នុងតង់ទី ១ ដែលត្រៀមទទួលរងនូវការពិន័យពី MLS ដូចគ្នា៕