

(English) ក្លិបដែលកំពុងឆ្ពោះទៅរកជើងឯក Premier League ហង្សក្រហម Liverpool បានប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adidas ដែលនឹងចាប់ផ្តើមនៅរដូវកាលក្រោយជំនួសក្រុមហ៊ុន Nike ដែលផុតកុងត្រា។ តាមពិតទៅ ពីមុនមកក្លិបនេះក៏ធ្លាប់គ្រងឈុត Adidas ដែរនៅចន្លោះឆ្នាំ ១៩៨៥ ដល់១៩៩៦ និងម្តងទៀតនៅចន្លោះឆ្នាំ ២០០៦ និង ២០១២។
ចំពោះកិច្ចព្រមព្រៀងថ្មីនេះគេមិនទាន់ដឹងថាមានរយៈពេលប៉ុន្មានឆ្នាំ និងតម្លៃប៉ុន្មាននោះទេ។ ទោះជាងយ៉ាងណាក្តីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា៖ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ និងមានតម្លៃជាង ៧៧ លានដុល្លារក្នុងមួយឆ្នាំ។ នាយកប្រតិបត្តិរបស់ក្លិប Liverpool លោក Billy Hogan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សគ្រប់គ្នានៅក្នុងក្លឹបពិតជារំភើបយ៉ាងខ្លាំងក្នុងការស្វាគមន៍ adidas ត្រលប់មកគ្រួសារ LFC។
យើងទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយគ្នានាពេលកន្លងមក។ adidas និង Liverpool ចែករំលែកមហិច្ឆិតានៃភាពជោគជ័យ ហើយយើងអាចរំភើបចិត្តក្នុងការចាប់ដៃគូរជាមួយគ្នាម្តងទៀតទេ ។ ជាមួយគ្នានេះដែរយើងសូមអរគុណ Nike សម្រាប់ការគាំទ្ររបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕