ads
(English) Liverpool កាន់តែនាំមុខពិន្ទុដាច់ឆ្ងាយនៅលីគកំពូលអង់គ្លេស
២៧-កុម្ភៈ-២០២៥

(English) អ្នកគាំទ្ររបស់ក្លិប Liverpool បានសម្តែងការពេញចិត្តនឹងខ្លាំងជាមួយនឹងក្រុមរបស់ពួកគេ បន្ទាប់ពីបានយកឈ្នះលើ Newcastle United ដោយបញ្ចប់លទ្ធផល ២-០ នៅឯកីទ្បដ្ឋាន Anfield សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី ២៧ រដូវកាល ២០២៤-២៥ កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

២ គ្រាប់របស់ក្រុម Liverpool រកបានដោយខ្សែបម្រើ Dominik Szoboszlai នៅនាទីទី ១១ មុនពេលខ្សែបម្រើ Alexis Mac Allister រកបាន ១ គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី ២ នៅនាទីទី ៦៣។ ជ័យជម្នះរបស់ក្រុមហង្សក្រហម ដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក Arne Slot ក៏បានធ្វើឱ្យពួកគេកាន់តែនាំមុខលើក្រុមលេខ ២ គឺ Arsenal រហូតដល់ ១៣ ប៉ុណ្ណោះឯណោះ បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ០-០ ជាមួយនឹង Nottingham Forest នៅក្រៅដី កាលពីរាត្រីដូចគ្នា។

ដូច្នេះហើយ មានន័យថា Liverpool កំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ជាលើកទី ២០ ស្របពេលពួកគេនៅសល់ ១១ ប្រកួតទៀត មុនពេលបញ្ចប់រដូវកាលនេះ ២០២៤-២៥។  Liverpool បានខកខានក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ចំនួន ៤ ឆ្នាំហើយ បន្ទាប់ពីពួកគេឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ ២០២០ ខណៈដែល Manchester City ជាក្រុមឈ្នះជើងឯក ៤ សម័យកាលជាប់ៗ៕

 

 

ads