

(English) ក្លិបយក្សម៉ាឡេស៊ី Johor Darul Ta’zim បានគ្រងជើងឯកលីគកំពូលម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៤-២៥ ជាលើកទី ១១ ជាប់ៗគ្នានៅក្នុងប្រវត្តសាស្រ្តរបស់ក្លិប ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។
យ៉ាងណា ក្រុម JDT ត្រូវលេង ១ ប្រកួតទៀតក្នុងចំណោម ៤ ប្រកួតដែលនៅសល់ មានន័យពួកគេត្រូវការឈ្នះ ១ ប្រកួតទៀតប៉ុណ្ណោះ ដើម្បីធានាក្នុងការលើកពានរង្វាន់ខាងលើនេះ ខណៈដែលពួកគេក៏បាននាំមុខលើក្រុមលេខ ២ គឺ Selangor FC ចំនួន ១៦ ពិន្ទុផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៣ មក Johor បានឈ្នះពានរង្វាន់ក្នុងស្រុកសំខាន់ៗ រួមទាំងពានរង្វាន់ AFC Cup ឆ្នាំ ២០១៥ ពោលគឺសរុបចំនួន ២៩ ពានរង្វាន់ឯណោះ។
គួរជម្រាបថា សម្រាប់ក្លិបយក្សម៉ាឡេស៊ីខាងលើ ក៏កំពុងត្រៀមខ្លួនក្នុងការប្រកួតទល់នឹង Buriram United (ថៃ) នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ដោយជើងទី១ លេងនៅថៃ (ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ Buriram Stadium ) និងជើងទី ២ នៅម៉ាឡេស៊ី (ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ Sultan Ibrahim Stadium)៕
ប្រភព៖ Ball Thai