

(English) Liverpool បានក្លាយជាម្ចាស់ជើងឯក Premier League លើកទី២០ ជាមួយនឹងការប្រកួតនៅសល់ចំនួន ៤ ក្នុងរដូវកាល ២០២៤-២៥ បន្ទាប់ពីយកឈ្នះ Tottenham Hotspur ៥-១ នៅកីឡដ្ឋាន Anfield។ លោក Arne Slot ដឹកនាំក្រុមហង្សក្រហមឈ្នះពាន Premier League ក្នុងរដូវកាលដំបូងខណៈដែលពួកគេមាន ១៥ ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ ២ Arsenal ដែលកំពុងស្ថិតនៅលើផ្លូវដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ ២ សម្រាប់រដូវកាលទី ៣ ជាប់ៗគ្នា។
ជ័យជម្នះនេះបានជួយឱ្យលោក Arne Slot ក្លាយជាគ្រូបង្វឹកទី ៥ ដែលដឹកនាំក្លិបឈ្នះដូវកាលដំបូង បន្ទាប់ពីគ្រូបង្វឹក៤រូបដូចខាងក្រោមៈ
១- លោក Jose Mourinho បានមកដល់ប្រទេសអង់គ្លេសក្នុងឆ្នាំ២០០៤ ។ គាត់បានដឹកនាំ Chelsea ឈ្នះពានរដូវកាលដំបូងជាមួយនឹងកំណត់ត្រា៩៥ពិន្ទុខ្ពស់បំផុត រហូតដល់រដូវកាល២០១៧-១៨ នៅពេលដែលវាត្រូវបានបំបែកដោយ Manchester City ជាមួយនឹង ១០០ ពិន្ទុ។
២-លោក Carlo Ancelotti បានមកដល់ Chelsea នៅរដូវក្តៅឆ្នាំ២០០៩ ចំពេលដែលក្រុមតោខៀវមិនបានឈ្នះពានរង្វាន់លីកចាប់តាំងពីរដូវកាល ២០០៥-០៦ ក្រោមការដឹកនាំរបស់លោក Mourinho ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឈ្នះពានរង្វាន់ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹង៨៦ពិន្ទុនាំមុខក្រុម Manchester United របស់លោក Sir Alex Ferguson មួយពិន្ទុ។ ក្រុមរបស់គាត់បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងមួយរដូវកាលជាមួយនឹង១០៣ គ្រាប់ តែត្រូវបានបំបែកដោយ Man City ក្នុងរដូវកាល២០១៧-១៨ជាមួយនឹង១០៦ គ្រាប់។ គាត់ត្រូវបានគេបណ្តេញចេញនៅចុងបញ្ចប់នៃរដូវកាលទីពីររបស់គាត់បន្ទាប់ពីដឹកនាំបញ្ចប់ចំណាត់ថ្នាក់ទីពីរ។
៣-លោក Manuel Pellegrini គ្រូបង្វឹកសញ្ជាតិឈីលី បានដឹកនាំ Man Cityឈ្នះពាន PL ជាលើកដំបូងក្នុងរដូវកាល២០១៣-១៤ដោយមាន៨៦ ពិន្ទុ និង១០២ គ្រាប់ ទោះបីជាចាប់ផ្តើមមានភាពរង្គោះរង្គើក៏ដោយ ។ ៤-លោក Antonio Conte បានស្នងតំណែងជា អចិន្ត្រៃយ៍របស់ Mourinho ក្នុងរដូវកាល២០១៦-១៧ ហើយបន្ទាប់ពីការចាប់ផ្តើមដ៏រង្គោះរង្គើ គាត់បានប្តូរទៅទម្រង់៣-៤-៣ហើយបានដឹកនាំឈ្នះ១៣ ប្រកួតជាប់ៗគ្នា និងបង្កើតកំណត់ត្រាថ្មីសម្រាប់ការឈ្នះច្រើនបំផុតក្នុងមួយរដូវកាល មុនពេលវាត្រូវបានបំបែកដោយមេទ័ពលោក Pep Guardiola ក្នុងរដូវកាល២០១៧-១៨៕