ads
(English) អតីតក្រុមការងារគ្រូបង្វឹក Man Utd ម្នាក់ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកេនយ៉ា
០៤-មិនា-២០២៥

(English) លោក Benni McCarthy ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកេនយ៉ា ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំ មានន័យថាលោកនឹងដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ឆ្នាំ ២០២៧ ដែលជាការប្រកួតនឹងធ្វើឡើងនៅលើទឹកដីកំណើតនៅអាហ្វ្រិកខាងកើតដោយមានប្រទេសកេនយ៉ា តង់ហ្សានី និងអ៊ូហ្គង់ដាធ្វើជាម្ចាស់ផ្ទះរួមគ្នា។

បុរសសញ្ជាតិអាហ្វ្រិកខាងត្បូងវ័យ ៤៧ ឆ្នាំរូបនេះបានស្នងតំណែងពីគ្រូបង្វឹកបណ្នោះអាសន្ន លោក Francis Kimanzi ដែលទទួលបន្ទុកចាប់តាំងពីគ្រូបង្វឹកតួកគី លោក Engin Firat លាលែងពីដំណែងកាលពីចុងឆ្នាំមុន។  លោក Benni McCarthy នឹងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិនុងនាមជាគ្រូបង្វឹក ដែលត្រូវប្រកួតជម្រុះ World Cup ក្នុងខែ​នេះនៅ​ក្រៅ​ផ្ទះ​ក្នុង​ប្រទេសហ្គាំប៊ី និងក្នុងដីទល់​នឹងហ្គាបុង។

បច្ចុប្បន្ន កេនយ៉ា ឈរនៅលេខរៀងទី៤ ក្នុងចំណោមក្រុមទាំង ៥ ក្នុងពូល F ដោយមាន ៥ ពិន្ទុក្នុងចំណោមប្រកួត ៤ ដែលតាមពីក្រោយក្រុមកំពូលកូតឌីវ័រ ៥ ពិន្ទុ ។ លោក Benni McCarthy ក៏ធ្លាប់ធ្វើជាក្រុមការងារគ្រូបង្វឹករបស់ក្លិប Manchester United ក្នុងឆ្នាំ ២០២២-២៤ ក្នុងគ្រាដែលលោក Erik Ten Hag បានកំពុងដឹកនាំក្រុម៕

ads