ads
(English) កំណត់ត្រាល្អរបស់Liverpool អាចលើកពានចុងសប្តាហ៍នេះ
២៥-មេសា-២០២៥

(English) Liverpool នឹងមានឱកាសឈ្នះពាន Premier League ជាលើកទី ២០ របស់ពួកគេនៅថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ក្រុម Tottenham នៅកីឡដ្ឋាន Anfield ។ ហង្សក្រហមមានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទឹកដីរបស់ខ្លួនពេលទទួលភ្ញៀវ Tottenham គឺចាញ់តែម្តងគត់ក្នុងការជួបគ្នា ៣០ លើកចុងក្រោយនៅ Premier League និងមិនដែលចាញ់ក្នុង១៣លើកចុងក្រោយរបស់ពួកគេចាប់តាំងពីចាញ់ ២-០ ក្នុងខែឧសភា ឆ្នាំ ២០១១ ។

ចំណែកឯវិញ Tottenham បានតស៊ូជាមួយ Liverpool ក្នុងរដូវកាលនេះ ដោយបានរបូតគ្រាប់បាល់សរុប១០គ្រាប់ក្នុង ២ប្រកួត គឺចាញ់៦-៣ក្នុងលីគ និងចាញ់៤-០ក្នុងការប្រកួត Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ។ លើកចុងក្រោយ Spurs បានរបូតគ្រាប់បាល់ច្រើនក្នុងអំឡុងរដូវកាល ២០១៣-១៤ គឺ១១គ្រាប់ពេលប្រកួតជាមួយ Manchester City ។ ការបង្ហាញទម្រង់ការពារដ៏អាក្រក់បំផុតរបស់ពួកគេបានកើតឡើងនៅក្នុងរដូវកាល២០០១-០២ នៅពេលដែលពួកគេបានបណ្តោយឱ្យរបូត១៤គ្រាប់ទល់នឹង Chelsea ៕

ប្រភព៖ Tribuna

ads