ads
ads
Doan Van Hau ចាត់ទុកMarc Klok ជាតារាសម្ដែងពិតដ៏ប៉ិនប្រសព
១១-មករា-២០២៣

ខ្សែការពារវៀតណាម Doan Van Hau បានចាត់ទុកខ្សែបម្រើឥណ្ឌូនេស៊ី Marc Klok ថាជា “តួសម្តែងពិតប្រាកដ” បន្ទាប់ពីក្រុមជើងឯកឆ្នាំ 2018 បានយកឈ្នះក្រុម ឥណ្ឌូណេស៊ី ដោយជោគជ័យក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋាន My Dinh កាលពីម្សិលមិញ។

ជាធម្មតា Van Hau តែងតែបានចូលរួមក្នុងឧប្បត្តិហេតុដ៏ក្តៅគគុក និងការប៉ះទង្គិចជាមួយកីឡាករឥណ្ឌូនេស៊ី ដែលគាត់បានបង្កកំហុសដល់ Asnawi Mangkualam និងផ្ដួល Klok ក្នុងតង់ទីពីរ ប៉ុន្តែអាជ្ញាកណ្តាលមកពីប្រទេសជប៉ុន Yusuke Araki មិនបានផ្ដល់បាល់ប៉េណាល់ទីទៅកាន់ក្រុមគ្រូបង្វឹក Shin Tae-yong ឡើយ។

ក្រោយចប់ការប្រកួត Van Hau ក្រោយមកបានរិះគន់ទៅលើកាយវិការងាយរបស់ Klok ក្នុងការប៉ុនប៉ងរកបាល់ពិន័យ ១១ម៉ែត្រ ដែលបណ្តាលឱ្យកីឡាករត្រូវបានពិន័យកាតលឿង។ យោងតាមរបាយការណ៍របស់ Main Stand International បានឱ្យដឹងថា៖« គាត់ (Marc Klok) គឺដូចជាតួសម្តែងរឿង។ ខ្ញុំមិនខ្វល់ពីគាត់ ឬសកម្មភាពរបស់គាត់នៅលើទីលាននោះទេ» ។

នៅ​ពេល​សួរ​ថា​តើ​គាត់​ចង់​ប៉ះ​ថៃ ឬ​ម៉ាឡេស៊ី​នៅ​វគ្គ​ចុង​ក្រោយ​នោះ កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​ខ្វល់​ថា​គូប្រកួត​វៀតណាម​មួយ​ណា​ត្រូវ​ជួប​នៅ​ពេល​ក្រោយ​នោះ​ទេ។

កីឡាករបានបន្ថែមថា៖«ខ្ញុំមិនខ្វល់ថាវាជាថៃ ឬម៉ាឡេស៊ីទេ។ វាមិនសំខាន់ថាក្រុមណាដែលយើងនឹងជួបនៅវគ្គផ្តាច់ព្រ័ត្រនោះទេ អ្វីដែលសំខាន់គឺយើងរៀបចំសម្រាប់ការប្រកួត»។

មុននេះ គ្រូបង្វឹកវៀតណាម លោក Park Hang-seo បាននិយាយការពារការបង្ហាញទម្រង់​លេង​បែបអាក្រក់ដែល Van Hau តែងតែធ្វើក្នុងការប្រកួត Mitsubishi Electric AFF Cup 2022 ។

Park Hang-seo បាននិយាយថា៖«ស្មារតីរបស់កីឡាករវៀតណាមបានជ្រួតជ្រាបដល់ក្រុមទាំងមូល។ កីឡាករម្នាក់ៗនឹងឈានជើងចូលទីលានដូចអ្នកប្រយុទ្ធ លះបង់គ្រប់យ៉ាង និងមិនចុះចាញ់ដោយងាយ។ កីឡដ្ឋាន My Dinh នឹងធ្វើជាសាក្សីយើងបង្កើតប្រវត្តិសាស្ត្រ»។

Van Hau បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសកម្មភាពដ៏កខ្វក់របស់គាត់ប្រឆាំងនឹងម៉ាឡេស៊ីក្នុងការប្រកួតវគ្គ​ចែកពូល និងឥណ្ឌូនេស៊ីផងដែរ។ កីឡាករ​រូប​នេះ​បាន​ធ្វើ​បាប​កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Dendi Sulistyawan ក្នុង​ពេល​ប្រកួត​នៅ​កីឡដ្ឋាន Gelora Bung Karno។

អំឡុងពេលប្រកួតក្នុងពូល B ទល់នឹងម៉ាឡេស៊ី Azam Azmi Murad បានក្លាយជាជនរងគ្រោះដំបូងរបស់ Van Hau ដែលបណ្តាលឱ្យកីឡាករ Terengganu ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម។ Van Hau បាន​កែងដៃ Azam ចំដើមទ្រូង​ក្នុង​តង់​ទី​មួយ ប៉ុន្តែ​អាជ្ញាកណ្តាល​ក្នុង​ការ​ប្រកួត Ryuji Sato មិន​បាន​បង្ហាញ​កាត​ណាមួយ​ឡើយ ហើយ​មិន​បាន​ផ្តល់​បាល់​ប៉េណាល់ទី​ឲ្យ​ម៉ាឡេស៊ី​ឡើយ។

ads
ads