ads
ads
Alves និយាយបែបនេះក្រោយ Xavi មិនបានបញ្ចូលឈ្មោះរូបគេលេងក្នុងពាន Europa League
០៦-កុម្ភៈ-២០២២

ខ្សែការពារស្លាបស្តាំ Dani Alves របស់ Barcelona បានឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក Xavi Hernandes ដែលមិនបានបញ្ចូលឈ្មោះរូបគេចូលរួមប្រកួតក្នុងពានរង្វាន់ Europa League។

មូលហេតុដែល Barcelona មិនបានចុចឈ្មោះ Alves គឺ ដោយសារ ច្បាប់នៅក្នុងពានរង្វាន់ Europa League ខាងលើអនុញ្ញាតឲ្យក្លិបនីមួយៗចុះឈ្មោះកីឡារចំណូលថ្មីរបស់ខ្លួនបានតែ៣នាក់ប៉ុណ្ណោះ ហើយ ផ្ទុយទៅវិញ លោក Xavi បានសម្រេចចិត្តជ្រើសយក Adama Traore, Ferran Torres និង Pierre-Emerick Aubameyang ដោយសារតែលោកចង់ពង្រឹងតំបន់ប្រយុទ្ធដែលកំពុងតែមានភាពខ្វះខាតក្នុងពេលបច្ចុប្បន្ននេះ។

Alves បាននិយាយថា៖«ខ្ញុំតែងតែផ្តោតអារម្មណ៍ជារៀងរាល់ថ្ងៃ។ ដូចដែលខ្ញុំតែងតែនិយាយពីមុនមកថា យើងជាបុគ្គលិក ហើយ ក្លិបជាអ្នកសម្រេចថាអ្វីដែលល្អបំផុតសម្រាប់យើង។ ខ្ញុំមកទីនេះដើម្បីជួយ និង តាំងចិត្តខ្លួនឯងក្នុងការនាំយកអ្វីៗមកក្រុម ដើម្បីនាំយកកម្រិតនៃការប្រកួតប្រជែង និងស្មារតីវិជ្ជមាន។ ខ្ញុំក៏ចង់ចូលរួមប្រកួតដែរ ប៉ុន្តែ យើងមានកីឡាករ៤នាក់ដែលមានតំណែងលេងបីខុសៗគ្នា ហើយ វា ជា វេន របស់ ខ្ញុំ ដែល ត្រូវ ខកខាន។ អ្នកត្រូវតែទទួលយកវា ប៉ុន្តែ អ្នកត្រូវផ្តោតលើអ្វីដែលអ្នកអាចផ្តល់ជូនមកក្រុមបាន«៕

ads
ads