Diogo Dalot និង Victor Lindelof នឹងមានវត្តមានប្រឈមមុខនឹងក្រុម Wolves បន្ទាប់ពីត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុម Manchester United របស់ពួកគេវិញ ខណៈដែលកីឡាករម្នាក់ទៀតនៅតែមិនទាន់មានដំណឹង។
Dalot បានរងរបួសនៅក្នុងការប្រកួតដែលព័រទុយហ្គាល់បរាជ័យក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្ក្រោមស្នាដៃក្រុមម៉ារ៉ុក និងខកខានការប្រកួតពីរលើកចុងក្រោយរបស់បិសាចក្រហម ចាប់តាំងពីកាលវិភាគ Premier League ត្រលប់មកវិញ។ ក្នុងការអវត្តមានរបស់គាត់ Aaron Wan-Bissaka បានរីកចម្រើនឡើងវិញ។
ទន្ទឹមនឹងនោះ Lindelof មិនបានបង្ហាញខ្លួនក្នុងជ័យជម្នះ Premier League លើ Nottingham Forest ដោយសារតែជំងឺ។ មេរោគមួយបានរីករាលដាលពេញជំរុំហ្វឹកហាត់ ដោយ Harry Maguire និង Scott McTominay ក៏រងផលប៉ះពាល់ផងដែរ។
ការអវត្តមានរបស់ Lindelof មានន័យថា Luke Shaw បានលេងនៅតំបន់ការពារកណ្តាលនៅពាក់កណ្តាលសប្តាហ៍នេះ ប៉ុន្តែកីឡាករស៊ុយអែតអាចត្រលប់មកក្រុមវិញសម្រាប់ការធ្វើដំណើរទៅកាន់ទឹកដីរបស់ Wolves ហើយ Lisandro Martinez ក៏បានត្រលប់ទៅ Carrington កាលពីថ្ងៃពុធ បន្ទាប់ពីបានជួយអាហ្សង់ទីនឈ្នះ World Cup ។
ទោះយ៉ាងណាក៏ដោយ Jadon Sancho នៅតែបាត់ខ្លួន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនបានលេងឱ្យក្លឹបតាំងពីខែតុលាមក។ ការបាត់ខ្លួនរបស់គាត់គឺសំងំស្ដារនីតីសម្បទា ផ្លូវចិត្ត និងទម្រង់លេងនៅប្រទេសហូឡង់ ហើយមិនទាន់មានដំណឹងថាធូស្រាលមកវិញនៅឡើយទេ។
ប្រភព៖ MEN