ads
ads
Ronaldo ចេញមុខរិះគន់រឿង អាងទឹកក្លិបបែកការ៉ូតាំង ២០០៩ អត់ព្រមជួលជុល
៣១-ឧសភា-២០២២

ក្លិប Manchester United នឹងធ្វើការកែប្រើចំណុចមួយចំនួននៃហេដ្ឋារចនាសម្ព័ន្ធទីលានហ្វឹកហាត់របស់ក្រុម បន្ទាប់ពីទទួលបានការរិះគន់ពីសំណាក់កីឡាករ Cristiano Ronaldo។

Man Utd ទើបតែបានបញ្ចប់រដូវកាលរបស់ខ្លួនថ្មីៗនេះ ដោយទទួលបានពិន្ទុទាបជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិបនាក្របខណ្ឌ Premier League ហើយ ក្លិបក៏មិនមានកៅអីលេងក្នុងក្របខណ្ឌ Champions League ផងដែរ ស្របពេលដែល Ronaldo វិញដែលបញ្ចប់រដូវកាលរកបាន២៤គ្រាប់នោះ មិនខ្មាស់អៀននោះទេ ក្នុងការរិះគន់ចំណុចអវិជ្ជមានរបស់ក្លិបខ្លួន។

របាយការណ៍​បាន​អះអាង​ថា Ronaldo មិនចង់​ប្រើ​អាង​ទឹក​នៅ Carrington ព្រោះ​ក្បឿង​រលុង​និង​ប្រេះ​បាន​ធ្វើ​ឱ្យ​វា​មាន​គ្រោះថ្នាក់។ ប្រភពមួយនៅ United បានប្រាប់កាសែតថា “Cristiano គឺជាសំលេងដ៏សំខាន់នៅទីលានហ្វឹកហាត់។

បើយោងទៅតាមការចុះផ្សាយរបស់ Metro បានទម្លាយឲ្យដឹងថា Ronaldo បានធ្វើការរាយការណ៍ទៅកាន់ក្លិបឲ្យផ្លាស់ប្តូរជាបន្ទាន់នូវបរិវេណអាងទឹករបស់ក្លិបដោយសារតែការ៉ូ វាមានសភាពបែក ហើយ រូបគេស្ទើរតែមិនជឿដែលក្លិបមិនបានជួសជុលវាជាថ្មីតាំងពីគេចាកចេញពីឆ្នាំ២០០៩ មកម្ល៉េះ។

“កាលពីមុន កីឡាករប្រហែលជាបាននិយាយអ្វីមួយ ប៉ុន្តែគ្មានអ្វីកើតឡើងទេ។ ប្រសិនបើ Cristiano និយាយចេញមក មនុស្សស្តាប់ យកចិត្តទុកដាក់ ហើយអ្វីៗមានការ​ប្រែប្រួល”។ ទន្ទឹមនឹងនេះដែរ The Telegraph បានរាយការណ៍ថា United កំពុងចំណាយប្រហែល 5 លានផោនលើការកែលម្អ Carrington នៅរដូវក្តៅនេះ។

United បានកែលម្អកន្លែងផ្តល់ម្ហូបអាហារ និងកន្លែងទទួលទានអាហាររួចជាស្រេចក្នុងរដូវកាលនេះ ហើយកំពុងកែលម្អកន្លែងហាត់ប្រាណ អាងហែលទឹក និងដំឡើងទីលានថ្មីមុនពេលចាប់ផ្តើមរដូវកាលក្រោយ។

ads
ads