Cristiano Ronaldo បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខរបស់គាត់សម្រាប់កម្មវិធី Piers Morgan Uncensored ថា៖ «ខ្ញុំមិនមានការគោរពចំពោះ Erik ten Hag ទេ ពីព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ» ។
«បើអ្នកមិនគោរពខ្ញុំ ខ្ញុំនឹងមិនមានអ្វីសម្រាប់អ្នកឡើយ»។
Ronaldo បានក្លាយជាកីឡាករបម្រុងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ដោយបានចាប់ផ្តើមលេង១១នាក់បានត្រឹមតែបួនប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន 14 ដែលអាចធ្វើបានសម្រាប់ Manchester United ក្នុងរដូវកាលនេះ។
ខ្សែប្រយុទ្ធរូបនេះក៏បរាជ័យក្នុងការបង្ហាញខ្លួនក្នុងការប្រកួតមុនរដូវកាលទាន់ពេលដែរ ដោយលើកឡើងពីហេតុផលគ្រួសារ និងធ្លាប់បានចាកចេញពីទីលានមុនចប់ការប្រកួត។
ប្រភព៖ Fabrizio Romano