CPL បានរៀបចំការចុះត្រួតពិនិត្យស្មៅនៅកីឡដ្ឋាន ព្រីនស៍ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ៈ០០នាទីព្រឹកនេះ
ដោយ មានការចូលរួម របស់លោក Shoji Ikeda ដែលជាអ្នកជំនាញលើការថែទាំស្មៅ អញ្ចើញមកពីប្រទេសជប៉ុន ។
នាយកប្រតិបត្តិរបស់ CPL លោក Satoshi Saito បានអោយដឹងដែរថា លោក Shoji Ikeda គាត់បានធ្វើទីលានស្មៅសម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋាន J.League ជាច្រើនផ្សេងទៀត។
គាត់ក៏ជាសមាជិកផ្តល់ការប្រឹក្សាដែលមានភាពជោគជ័យថ្មីៗជាច្រើននៅ Singapore Sports Hub ។ មនុស្សម្នានិយាយថា គាត់ជាបុរសស្មៅដ៏ល្អបំផុតក្នុងប្រទេសជប៉ុនដែលមានអាយុ ៧០ ឆ្នាំ៕
ប្រភព៖ CPL