កីឡាករ ស៊ិន សុវណ្ណមករា របស់ (ក្លិបបាល់ទាត់ ខេត្តព្រៃវែង) ឈ្នះពានរង្វាន់កីឡាករល្អជាងអាយុក្រោម ២២ឆ្នាំ រដូវកាលនេះ នៃ ជម្រើសជើងឯកកម្ពុជាលីគ ២ ឆ្នាំ២០២២។
ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានអញ្ជើញ លោកអគ្គលេខាធិការ ក្លិបបាល់បាល់ទាត់ខេត្តព្រៃវែង, ថ្នាក់ដឹកនាំ, គ្រូបង្គោល និង សាមីកីឡាករផ្ទាល់ជួប និងពន្យល់ ពីការធ្វេសប្រហែសដោយអចេតនា ក្នុងការផ្តល់ព័ត៌មាន ទៅដល់ក្លិប អំពីកីឡាករដែលទទួលបានពានកីឡាករល្អក្រោមអាយុ២២ឆ្នាំ សម្រាប់ការប្រកួតជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២ ដែលធ្វើឲ្យសាមីកីឡាករអវត្តមានក្នុងពិធីប្រគល់ពានរង្វាន់បាល់ទាត់ (CPL Football Award 2022) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
ដើមឡើយកីឡាកររូបនេះមានឈ្មោះ ក្នុងបញ្ជីកីឡាករម្ចាស់ជ័យលាភីនានាក្នុងកម្មវិធី CPL Football Awards កាលពីប៉ុន្មានថ្ងៃមុន ហើយសាមីខ្លួនកីឡាករមិនបានដឹងឡើយ។ ពេលប្រកាសដល់ឈ្មោះរបស់ខ្លួន រូបគេបែរជាមិនបានដឹងហើយ ក៏គ្មាននរណាបានផ្ដល់ដំណឹងឱ្យបានមុនដើម្បីចូលរួមនោះដែរ។តែយ៉ាងណា! តាមរយៈមការបង្ហោះរបស់ CPL រឿងរ៉ាវទាំងនេះបានដោះស្រាយចប់៕