ads
ads
តើ Man United អាច​បញ្ចប់​កុងត្រា​របស់ Anthony Martial បានទេ?
២៤-មករា-២០២៤

ក្រុមបិសាចក្រហម Manchester United មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននៃការវះកាត់ក្រលៀនរបស់ Anthony Martial ដែលតម្រូវឱ្យគាត់អវត្តមានយ៉ាងហោចណាស់ 10 សប្តាហ៍។

ដោយសារកំណត់ត្រារបួសមិនល្អរបស់គាត់ Martial ត្រូវបានគេរំពឹងថានឹងចំណាយពេលយូរជាងនេះដើម្បីជាសះស្បើយពេញលេញ។ គាត់បានបង្ហាញខ្លួនតែ 13 ប្រកួតក្នុង Premier League នៅរដូវកាលនេះ ដែលភាគច្រើនប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។

ម្យ៉ាង​ទៀត វា​ហាក់​ដូច​ជា Martial អាច​នឹង​មិន​លេង​ឱ្យ Man United ម្ដង​ទៀត​រហូត​ដល់​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​រដូវ​ក្ដៅ​នេះ។ ដោយពិចារណាថាគាត់រកបាន £250,000 ក្នុងមួយសប្តាហ៍ នោះគាត់គឺជាកីឡាករដែល​ស៊ីប្រាក់ខែច្រើន​ហើយមិនបាន​លេងទៀងទាត់។

ប៉ុន្តែហេតុអ្វីបានជាបិសាចក្រហមមិនបញ្ចប់កិច្ចសន្យារបស់ Martial ដូចដែលពួកគេបានធ្វើជាមួយ Cristiano Ronaldo? យើងបានឃើញសំណួរទាំងនេះមួយចំនួន ពីអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាសារព័ត៏មាននានា។ ដើម្បីជម្រះវា ភាគីទាំងពីរ (ក្នុងករណីនេះ Man United និង Martial) ចាំបាច់ត្រូវយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់។

ជាអកុសល ភ្នាក់ងាររបស់គាត់បានបញ្ជាក់ថា Martial នឹងមិនទៅណាទេក្នុងខែនេះ ហើយនឹងផុតកុងត្រារបស់គាត់នៅ Old Trafford ។ ក្នុង​ករណី​របស់ Ronaldo វិញ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ផ្ទាល់​ចង់​ចាកចេញដោយខ្លួនឯង។ ដូច្នេះលុះត្រាតែ Martial និងជំរុំរបស់គាត់មានឆន្ទៈចង់ចាក់ចេញ ទើប Man United អាចគិតគូបាន។

ads
ads