ឧប្បត្តិហេតុដ៏ចម្លែកមួយបានកើតឡើងអំឡុងពេលការប្រកួតក្នុងក្របខណ្ឌលីគលំដាប់ទី 1 របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ នៅពេលដែលកីឡាករម្នាក់បានសម្រេចចិត្តបញ្ចេញលិង្គរបស់គាត់ធ្វើស៊ីផ្លូវអារម្មណ៍គូប្រកួតកុំឱ្យស៊ុតបាល់ហ្វ្រីឃីកចំគោលដៅ។
ទោះយ៉ាងណាក៏ដោយ វាមិនពាក់ព័ន្ធនឹងការកម្សាន្ត ឬការលេងសៀកអ្វីនោះទេ។ តាមពិត ខ្សែការពាររបស់ក្លិប Santa Fe ឈ្មោះ Geisson Perera គ្រាន់តែព្យាយាមបង្វែរ និងលេងផ្លូវចិត្តពីការទាត់បាល់ហ្វ្រីឃីកពីក្រុមគូប្រកួតប៉ុណ្ណោះ។
ខណៈដែលកីឡាកររបស់ក្លិប Jaguares de Cordoba កំពុងឈរត្រៀមស៊ុតហ្វ្រីឃីគនេះ Perera មិនអាចគិតពីអ្វីដែលល្អជាងការពន្លាត់ខោ បង្ហាញពីលិង្គរបស់គាត់នៅពេលឈរជារបាំងការពារក្បែរមិត្តរួមក្រុម។
ការរំខាននេះបានដំណើរការពិតមែន នៅពេលដែលកីឡាករក្លិប Jaguares បានស៊ុតបាល់ហ្វ្រីឃីកមិនចំគោលដៅ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកាមេរ៉ាចាប់យករូបភាពនៃផ្នែកឯកជនរបស់ Perera ច្បាស់ៗ ឥឡូវនេះកីឡាកររបស់ក្លិប Santa Fe ម្នាក់នេះ អាចនឹងប្រឈមមុខនឹងការពិន័យពីមន្ត្រីដឹកនាំការប្រកួតនៃលីគកូឡុំប៊ី។
ប្រភព៖ SPORTbible