ads
ads
គ្រូ​បង្វឹក​ក្រុម​ឡាវ៖ យើង​នឹង​រៀនអំពី U23 វៀតណាម​ពី​របៀប​យក​ឈ្នះ U23ថៃ នៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ
២៣-កុម្ភៈ-២០២២

គ្រូបង្វឹកជម្រើស​ជាតិ​ឡាវ U23 លោក Michael Weiss បានបញ្ជាក់ថា លោក និងសិស្សរបស់​លោកបានត្រៀមលក្ខណៈយ៉ាងប្រុងប្រយ័ត្នសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ជាមួយ U23ថៃ។

“ការសម្រាកឱ្យបានច្រើនអាចផ្តល់ឱ្យយើងនូវគុណសម្បត្តិបន្តិចលើថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃគឺជាគូប្រជែងដ៏ខ្លាំងមួយ ដែលមានកីឡាករបច្ចេកទេសស្មើគ្នា ជាមួយនិងការលេងបែបទំនើប ពួកគេក៏មកពីប្រវត្តិបាល់ទាត់ល្អដែរ»។

លោក​បាន​បន្ត​ថា​៖ «ជម្រើសជាតិ​ថៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បេក្ខភាព​សម្រាប់​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ យ៉ាង​ណា​មិញ យើង​នឹង​ធ្វើ​តាម​វៀតណាម ដើម្បី​ត្រៀម​ប្រកួត​នេះ នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល អ្នក​រាល់​គ្នា​នឹង​ឃើញ​វា​នៅ​លើ​ទីលាន»។

U23 ឡាវ បានយកឈ្នះម៉ាឡេស៊ីដោយពិន្ទុសរុប ៤-១ បន្ទាប់ពីប្រកួត២លើក ដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូលនៃពូល B។ក្រុមរបស់គ្រូបង្វឹកលោក Michael Weiss បានឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត U23 អាស៊ីអាគ្នេយ៍ជាលើកដំបូង ហើយពេល​នេះបានស្តារកាយសម្បទាឡើងវិញយ៉ាងសកម្ម ត្រៀម​ប្រកួត​ជាមួយ​ថៃ​ឲ្យ​បាន​ហ្មត់ចត់។

គ្រូបង្វឹក U23 ថៃ លោក Salvador Garcia បាននិយាយថា៖ «បន្ទាប់ពីការប្រកួតជាមួយ U23 វៀតណាម ក្រុមទើបតែមានករណីថ្មីនៃ Covid-19 ខ្ញុំព្រួយបារម្ភអំពីស្ថានភាពរបស់កីឡាករ ហើយការប្រកួតនេះ យើងមិនមានជម្រើសអ្វីក្រៅពីរក្សាផ្នត់គំនិតវិជ្ជមាន ប្រឈមមុខនឹងការលំបាកដែលអាចកើតមាន”។

គ្រូ​បង្វឹកលោក Garcia បង្ហាញ​ទំនុក​ចិត្ត​នឹង​ទម្រង់​វាយ​សម្រុក​របស់​កីឡាករ​ក្មេងៗ​ និង​លេងបែបជា​ក្រុម​ដែល​លោក​បាន​អម​ដំណើរ​តាំង​ពី​ឆ្នាំ​២០១៧​មក។​ លោក​ថា​ការ​បរាជ័យ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ U23 វៀតណាម​ក្នុង​ការ​ប្រកួត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ ជា​សំណាង​អាក្រក់។ លោក​សង្ឃឹម​ថា​រឿង​នេះ​នឹង​មិន​កើត​ឡើង ​ចំពោះ​គូ​ប្រជែង​ឡាវ។ ការ​ប្រកួត​រវាង U23 ឡាវ និង U23 ថៃ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ៤ រសៀល​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។

ads
ads