ads
ads
Spurs យកបានសមាជិក Barcelona រូបនេះមករួមក្រុមហើយ
០៨-កក្កដា-២០២២

ខ្សែការពារ Clement Lenglet នឹងចាកចេញពី Barcelona ទៅចូលរួមជាមួយ Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពេញ សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

Lenglet ដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែ ដោយសារទម្រង់លេងធ្លាក់ចុះខ្លាំងពេក ២រដូវកាលចុងក្រោយនេះ រូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានឡើយ ជាពិសេសថ្មីៗនេះ លោក Xavi ក៏បានប្រាប់គេឲ្យរកក្លិបថ្មីផងដែរសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ហើយ ពេលនេះគេពិតជារកបានក្លិបថ្មីមែន គឺ Spurs នៃលីគកំពូលអង់គ្លេស។

Clement Lenglet is expected to complete his season-long loan move to Tottenham TODAY | Daily Mail Online

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ភាគី Spurs និង Barcelona បានព្រមព្រៀងគ្នាក្នុងការដាក់ Lenglet ឲ្យក្រុមមាន់ខ្នាយមាសខ្ចីជើងមួយរដូវកាលពេញ ដោយ ពុំមានលក្ខខណ្ឌទិញផ្តាច់ឡើយ ហើយ រូបគេនឹងត្រឡប់មកកាន់ទឹកដីអេស្ប៉ាញវិញក្រោយបញ្ចប់រដូវកាល ២០២២/២០២៣៕

ads
ads