ads
ads
ចិនដាក់ទណ្ឌកម្មក្រុមជម្រើសជាតិអាហ្សង់ទីនដោយសារតែមូលហេតុមួយនេះ
១០-កុម្ភៈ-២០២៤

អវត្តមានរបស់ Lionel Messi នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមតារាបាល់ទាត់ចម្រុះហុងកុង (Hong Kong All Stars) កាលពីសប្តាហ៍មុនធ្វើឱ្យអាជ្ញាធរចិនក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ឈានទៅដល់ការដាក់ទណ្ឌកម្មលើក្រុម​ជម្រើស​ជាតិអាហ្សង់ទីនទាំងមូលមិនឱ្យប្រកួតមិត្តិភាពជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ានៅទីក្រុង Hangzhou ។នេះបើយោងតាមការចេញផ្សាយរបស់ The Sun កាលពីថ្ងៃសុក្រទី ៩ ខែកុម្ភៈ ២០២៤។

ការ​ប្រកួតក្លិបមិត្តភាព​មុន​រដូវ​កាល​រវាង Inter Miami និងក្រុមចម្រុះហុងកុង មាន​មនុស្ស​ចូល​រួម​ជិត ៤០០០០ នាក់ ដោយ​សំបុត្រ​មាន​តម្លៃ​ជា​មធ្យម ៥០០០ដុល្លារហុងកុងស្មើនឹងជាង៦០០ដុល្លារអាមេរិក។

ការប្រកួតមិត្តភាពរបស់អាហ្សង់ទីន ជាមួយនីហ្សេរីយ៉ានៅខែក្រោយត្រូវបានលុបចោលដោយអាជ្ញាធរកីឡាចិនដោយសារតែ Lionel Messi អវត្តមានក្នុងការប្រកួតតមិត្តភាពជាមួយក្រុមAll Star Hong Kong កាលពីថ្ងៃទី៤ខែកុម្ភៈ ប៉ុន្តែនៅពេលដែល Miami លេងនៅកីឡដ្ឋាន Hong Kong ហើយឈ្នះ ៤-១ ទាំង Messi និង Luis Suarez ដែលទើបនឹងចុះហត្ថលេខាអង្គុយលើកៅអីធ្វើប្រងើយ ក្រោមហេតុផលថា របួស។ ហេតុផលនេះបានធ្វើអោយអ្នកគាំទ្រហុងហុង ខឹងសម្បារយ៉ាងខ្លាំង និងទារលុយថ្លៃសំបុត្រត្រឡប់មកវិញ។

ទោះជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃបន្ទាប់មក កីឡាករអាហ្សង់ទីនរូបនេះបានលេងនៅប្រទេសជប៉ុនទល់នឹងក្រុម  Kobe ដែលវាធ្វើឱ្យមានប្រតិកម្មកាន់តែខ្លាំងក្នុងចំណោមអ្នកគាំទ្រហុងកុងនៅពេលដែល អ្នកគាំទ្រជប៉ុនបានឃើញគាត់លេង។

ជាប្រតិកម្មទៅនឹងសារព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ អាជ្ញាធរចិនមិនត្រឹមតែដាក់ទណ្ឌកម្ម Messi ប៉ុណ្ណោះទេ ពួកគេបានលុបចោលទាំងស្រុងនូវការធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងអាហ្សង់ទីន និងនីហ្សេរីយ៉ា។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ក្នុង​ទីក្រុង Hangzhou របស់​ចិន ប៉ុន្តែ​បន្ទាប់​ពី​ហុងកុង​មាន​អារម្មណ៍​ថាខ្លួន​មិនត្រូវបានគេ​គោរព ចិន​បាន​សម្រេច​ចិត្ត​លុប​ចោល​ក្នុង​ការ​គាំទ្រ​សហការី​របស់​ខ្លួន៕

 

ads
ads