ads
ads
មកដឹងពីគុណភាព ៣យ៉ាងរបស់ ឆេង ម៉េង ​មានផលចំណេញសម្រាប់​ជម្រើសជាតិកម្ពុជា​ក្នុង AFF Mitsubishi Cup 2022
១៣-ធ្នូ-២០២២

ខ្សែការពារ​ស្លាប​របស់​ក្លិប​វិសាខា​កីឡាករ ឆេង ម៉េង​ មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Mitsubishi Cup 2022 ខណៈ​ដែល​កម្ពុជា​ត្រូវ​ទទួល​ក្រុមហ្វីលីពីន និង​ប្រ៊ុយណេ​ក្នុង​ការ​ប្រកួតនៅ ពហុកីឡដ្ឋានមរតកតេជោ វេលា​ម៉ោង​៥​និង​០០​នាទី។

May be an image of text that says 'បញ្ចីរាយនាម កីឡាករជម្រើសជាតិកម្ពុជា អ្នកចាំទី កែរ សុខសិលា (វិសាខា) រីរៈ ដារ៉ា (វសាខា) ហ៊ុល គឺមហ៊ុយ (បឹងកេត) ខ្សែការពារ ជួន ចាន់ចាវ (ភ្នំពេញក្រោន) សឿត បារាំង (ភ្នំពេញក្រោន) ឆេង ម៉េង (វិសាខា) ទេស សម្បត្តិ (វិសាខា) អ៊ុក សុវណ្ណ (វិសាខា) តាំង ប៊ុនឆៃ (បឹងកេត) សឿ យ រិសាល (ព្រះខ័នរាជស្វាយរៀង) សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង) កុក បូរីស (Sarawak United FC) ខ្សែបម្រើ យើ ម៉ូស្លីម (ភ្នំពេញក្រោន) អ៊ន ចាន់ប៉ូលីន (ភ្នំពេញក្រោន) អ៊ិន សូដារីដ (វិសាខា) ប៊ីន ចន្ថាជារី (វិសាខា) សុះ ស៊ូហាណា (ណាហ្គារើលដ៏) ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ (ភ្នំពេញក្រោន) កែវ សុខផេង (វិសាខា) សារ ទី (វិសាខា) រុឹង ប៊ុនហៀង (វិសាខា) ម៉ាត់ នូរុណ (បឹងកេត) សៀង ចន្ទា (បឹងកេត) នឹកូឡាស់ ខឿង (Orlando City "B") 器 AFF MITSUBISHI ELECTRIC CUP 2022 #ទាំងអស់គ្នាដើម្បីកម្ពុជា'

ឆេង ម៉េង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ដែល​មាន​ជំនាញទាត់​បាល់ Set Piece ទាំងអស់ (បាល់ជ្រុង ហ្វ្រីឃីគ ) ប៉ុន្តែគុណភាពសំខាន់ៗ ៣ចំណុច ដែលរូប​គេមាន តែងតែបង្ហាញទេពកោសល្យរបស់ខ្លួន មិនថានៅជាមួយក្លិបវិសាខា និងក្រុមជម្រើស​ជាតិកម្ពុជា។ តាម​ការមើលឃើញពីគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា គឺលោក ភា សុភក្ត្រា ខ្សែការពារស្លាបឆ្វេង មានដើមកំណើតមកពីខេត្តកោះកុងរូប​នេះតែងតែ៖

១-គុណភាពនៃការលើកបាល់ដោយប្រើប្រាស់ជើងឆ្វេង កោង ហើយច្បាស់៖ ជំនាញជើងឆ្វេង ហើយលេង​ក្នុង​តំណែង​ស្លាបឆ្វេង​ទៀតសោត​ វា​ជារឿង​មួយដ៏​ល្អ​ព្រម​គ្នា។

ក្នុង​ក្លិប​វិសាខា​រៀង​រាល់​រដូវ​កាល​និង​គ្រប់​ប្រកួតដែល​ចូល​លេង ​រូប​គេតែង​តែជាកីឡាករ​ដែល​ទទួលរ៉ាប់​រងក្នុង​ការ​លើបាល់ចេញពីស្លាបឆ្វេង ចូល​ក្នុង​តំបន់​គ្រោះថ្នាក់របស់​គូប្រកួត។ បាល់ចេញ​ពី​ជើង​របស់​គេគឺគ្រោះ​ថ្នាក់​ណាស់ ហើយ​បើ​មាន​បាល់ទាត់​ហ្វ្រីឃីគចេញពី​ជំហរខាងឆ្វេង ច្បាស់​ណាស់ ឆេង ម៉េង ​ជារ៉ាប់រង ខណៈដែល​ខាង​ស្ដាំគឺ អ៊ុក សុវណ្ណ។

២-លេងសហការគ្នាជាមួយមិត្តរួមក្រុមបានល្អ ក្នុងស្ថានភាពលេងបាល់ខ្លីៗ នៅតំបន់ប្រយុទ្ធ៖ ក្នុង​នាមជាខ្សែការពារស្លាប តាម​ការ​សង្កេត រូប​គេ​តែងតែង​ឡើង​មកខាងលើ ដើម្បី​ធ្វើជាចំនួនលើសក្នុងតំបន់​ប្រយុទ្ធ និងជួយគាំទ្រ​ពេល​បាល់​ត្រូវ​ការ​បង្កើតឱកាស។ ជាមួយនឹង​ជំនាញលើក​បាល់​ច្បាស់ៗ ការ​ធ្វើជាចំនួន​លើស​នេះ គឺជាផលចំណេញ ពិសេស​ការ​លើ​បាល់លើខ្លីៗឱ្យមិត្តរួម​ក្រុមសម្រេច​ទី។

៣-ការទទួលខុសត្រូវខ្ពស់ជាមួយនឹងការរបំរែបំរួលយុទ្ធសាស្ត្រ ពេលក្រុមកំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្តូរទៅការពារ៖ ក្រៅពីការ​ឡើង​គាំទ្រ​ក្នុងតំបន់ប្រយុទ្ធ រូប​គេ​ក៏​ចុះ​មក​ការពារ​បាន​លឿន​ដែរ​នៅ ពេល​ដែលក្រុម​បាត់​បាល់​ហើយ ​ក្រុម​គូប្រកួតវាយ​សម្រុក​ខ្លាំង។ ទោះ​បី​ជា​មិន​សូវ​ល្អ​ក្នុង​ការ​ការពារ​មួយទល់មួយ ហើយ​​​​ឆាប់ស្រុតកម្លាំងបន្តិច ប៉ុន្តែការ​រួម​ចំណែក​របស់​គាត់ ពិត​ជា​ធ្វើឱ្យ​ក្រុម​មាន​ភាពងាយស្រួល​ក្នុង​ការ​លេងបែប Build Up ។

ads
ads