ads
ads
ទីបំផុត Lukaku ចេញមុខសុំទោសក្លិប Chelsea ហើយ
០៥-មករា-២០២២

កីឡាករ Romelu Lukaku បានចេញមុខមកសុំទោស អ្នកគាំទ្ររបស់ Chelsea មិត្តរួមក្រុម និង លោក Thomas Tuchel ចំពោះការបញ្ចេញមតិដែលរូបគេបាននិយាយកាលពីប៉ុន្មានថ្ងៃមុន។

កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះប្រព័ន្ធលេងរបស់គេក្រោមការដឹកនាំរបស់លោក Tuchel និង បាននិយាយអំពីលទ្ធភាពដែលគេអាចនឹងផ្លាស់ទៅកាន់ Inter Milan វិញនាថ្ងៃអនាគត ទាំង បច្ចុប្បន្នគេជាកីឡាកររបស់ Chelsea។

យ៉ាងណាក្តី នៅពេលនេះ Lukaku បាននិយាយពាក្យសុំទោសរួចរាល់ហើយកំពុងកំហុសឆ្គងដែលខ្លួនបានបង្កឡើយ ហើយ លោក Tuchel ក៏មានគម្រោងដើម្បីបញ្ចូលឈ្មោះគេនៅក្នុងក្រុមត្រៀមសម្រាប់ជំនួបទល់នឹង Tottenham ក្នុងពានរង្វាន់ EFL Cup រាត្រីនេះផងដែរ ក្រោយខកខានក្នុងការប្រកួតទល់នឹង Liverpool កាលពីថ្ងៃអាទិត្យកន្លងទៅ។

Lukaku បាននិយាយថា៖”ខ្ញុំសុំទោសទៅកាន់អ្នកគាំទ្រចំពោះរឿងមិនល្អដែលខ្ញុំបានបង្កឡើង។ ខ្ញុំដឹងច្បាស់ ថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនសប្បាយចិត្ត ហើយ ខ្ញុំនឹងបង្ហាញការតាំងចិត្តរបស់ខ្ញុំជាមួយក្រុម។ ខ្ញុំក៏សូមអភ័យទោសទៅកាន់ អ្នកចាត់ការក្រុម ថ្នាក់លើ និង មិត្តរួមក្រុមផងដែរ”៕

ads
ads