ads
ads
Chanathip Songkrasin លើកទឹក​ចិត្តឱ្យ​កីឡាករ​ល្អៗ​នៅ​អាស៊ានចាកចេញ​ពីភាពសុខស្រួលរបស់ខ្លួននៅក្នុងតំបន់​ទៅ​លេង​លីគខ្លាំងៗជាងមុន
២០-មករា-២០២២

តារាជម្រើសជាតិថៃ Chanathip Songkrasin មិនចង់ឱ្យក្រុមរបស់ប្រទេសខ្លួនមានអារម្មណ៍សុខស្រួលជាមួយនឹងភាពជោគជ័យក្នុងកម្រិតអាស៊ីអាគ្នេយ៍នោះទេ។

Chanathip បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយដែលចែករំលែកដោយ All Things Thai Football នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter បន្ទាប់ពីកីឡាកររូបនេះបានបញ្ចប់ការផ្ទេរដោយចូលរួមជាមួយក្រុមជើងឯក J1 រដូវកាល 2021 Kawasaki Frontale ។

“ខ្ញុំ​មិន​ចង់​ឲ្យ​យើង​បន្ត​ក្នុង​វដ្ដ​តែត្រឹម​នេះ​ទេ។ ការរីករាយក្នុងការក្លាយជាជើងឯកនៅអាស៊ីអាគ្នេយ៍ យើងអបអរ ប៉ុន្តែវាមិនមែនជាជោគជ័យក្នុងកម្រិតអាស៊ីនោះទេ ហើយនេះជាមូលហេតុដែលខ្ញុំលេងនៅប្រទេសជប៉ុន។ ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​មុន និង​ជួយ​ថៃ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ក្រុម​» ។

មុននេះ កីឡាករវ័យ 28 ឆ្នាំរូបនេះបានជំរុញឱ្យកីឡាករដែលមានទេពកោសល្យនៅអាស៊ានដើរចេញពីតំបន់សុខស្រួលរបស់ពួកគេ ហើយស្វែងរកបញ្ហាប្រឈមថ្មីៗ ប្រសិនបើពួកគេចង់ពង្រឹងគុណភាព និងជួយក្រុមជម្រើសជាតិរៀងៗខ្លួន។

“បាល់ទាត់អាស៊ីអាគ្នេយ៍ពេលនេះកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលវាមិនងាយស្រួលទេក្នុងការឈ្នះការប្រកួតក្នុង AFF Suzuki Cup “។

“ទោះជាយ៉ាងណាក៏ដោយ ដើម្បីបន្តទទួលបានជោគជ័យ កីឡាករល្អបំផុតមកពីតំបន់ បន្ទាប់ពីពួកគេទទួលបានភាពជោគជ័យក្នុងកម្រិតក្នុងស្រុកជាមួយក្លឹបរៀងៗខ្លួន ពួកគេត្រូវចាកចេញពីតំបន់​ដែល​សុខស្រួល ហើយលេងនៅកម្រិតខ្ពស់បន្ថែមទៀត ដើម្បីពង្រឹងគុណភាពរបស់ពួកគេបន្ថែមទៀតនិង ទទួលបានបទពិសោធន៍ដ៏មានតម្លៃ»។

“នាពេលអនាគតនឹងជួយឱ្យបាល់ទាត់អាស៊ីអាគ្នេយ៍បន្តរីកចម្រើន ក្រុមនឹងកាន់តែរឹងមាំ និងលឿនជាងមុន ដើម្បីឈានដល់កម្រិតកាន់តែប្រសើរឡើង” ។

Chanathip Songkrasin បានផ្លាស់ទៅកាន់ក្លិប Kawasaki Frontale ក្រោយ​ចាកចេញពី Hokkaido Consadole Sapporo ក្នុងតម្លៃប៉ាន់ស្មានថាមានចំនួន JPY500 លានយ៉េន។

“ខ្ញុំចង់ទុកអ្វីដែលធំសម្រាប់ Consadole ។ សម្រាប់​ខ្ញុំ នេះ​គឺ​ជា​ការប្រកួត​ប្រជែង​ថ្មី​មួយ ហើយ​ប្រហែល​ជា​ការ​ព្យាយាម​ចុង​ក្រោយ​របស់​ខ្ញុំ​ក្នុង​ការ​លេង​នៅ​លីគ​បាល់ទាត់​ជប៉ុន​»៕

ads
ads