ads
ads
ខ្សែការពារកណ្ដាល ឡៅ ជុងហួរ ថាសមាសភាពក្រុមក្នុងពូលមិនលើសខ្វះគ្នាទេនៅ AFF U19
០២-កក្កដា-២០២២

ខ្សែការពារវ័យ ១៨ឆ្នាំ ឡៅ ជុងហួរ ជាកីឡាករតែម្នាក់គត់របស់សមាជិកលីគកំពូលកម្ពុជាណាហ្គាវើលដ៏ ដែលត្រូវបានក្រុមជម្រើសជាតិ U19 កម្ពុជាកោះហោះចូលបញ្ជី២៣រូបចុងក្រោយ ដើម្បីប្រកួតប្រជែងពានយុវជនអាស៊ាន AFF U19 Boy Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ។

 

តាមរយៈការទំនាក់ទំនងជាមួយក្រុមការងារ B8Sport ខ្សែការពារកម្ពស់ ១.៨៥ម៉ែត្រ រូបនេះថាខ្លួនពិតជាមោទនភាពយ៉ាងខ្លាំងដែលខ្លួនមានឈ្មោះលេងលើឆាកអន្តរជាតិដំណាងឲ្យកម្ពុជានៅឈុតអាយុក្រោ១៩ឆ្នាំ ប៉ុន្តែចំពោះឱកាសលេងស្អែកនេះរូបគេរំពឹងប្រជែងកៅអីលេង៥០/៥០សិន ដោយអាស្រ័យលើគ្រូជាអ្នករៀបចំ «ខ្ញុំឬំពឹង៥០ភាគរយ ចំពោះឱកាសលេងដោយសារមិនសូវបានលេងច្រើនជាមួយក្រុម តែខ្លួននឹងប្ដេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងដើម្បីទាក់ទាញចិត្តគ្រូដាក់ឲ្យលេង។»

 

ឡៅ ជុងហួរ ក៏បាននិយាយថាសមាសភាពក្រុមរួមពូល B ក្នុងព្រឹត្តិការណ៍ពានអាស៊ានមួយនេះសម្ថភាពមិនលើសពីកម្ពុជាប៉ុន្មានទេ «ក្រុមដែលរួមពូលជាមួយពួកយើងសមត្ថភាពវាមិនលើសគ្នាទេ ដែលពួកយើងអាចប្រកួតប្រជែងបាន ដូចជាឡាវ សិង្ហបុរី ទីម័រជាដើម។ អ្វីដែលសំខាន់ពួកយើងនឹងលេងឲ្យអស់ពីសមត្ថភាពជាមួយពួកគេ»

បើនិយាយពីអាជីពបាល់ទាត់យុវជនមានដើកំណើតនៅរាជធានីភ្នំពេញរូបនេះ បានផ្ដើមការលេងបាល់ទាត់ដោយលេងសប្បាយជាមួយមិត្តភក្ដិរៀងរាល់ថ្ងៃក្នុងកំឡុងឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៦ ទើបរូបគេចូលរួមហ្វឹកហាត់ជាយុវជនថ្នាលអគ្គិសនីកម្ពុជា និងចាប់ផ្ដើមលេងពានឲ្យសាលាមួយ និងក៏មានការចាប់អារម្មណ៍ពីលោកមាស ចាន់ណា ឲ្យទៅធ្វើតេស្តជាមួយណាហ្គាវើលដ៍នៅដើមឆ្នាំ២០២១កាលដែលរូបលោកនៅកាន់តួនាទីជាគ្រូបង្វឹកនៅទីនោះ។

រូបភាពហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី

គួរបញ្ជាក់ផងដែរថាកម្ពុជា នឹងបើកយុទ្ធនាការប្រកួតដំបូងទល់នឹងសិង្ហបុរី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយរាល់ការប្រកួតរបស់កម្ពុជានឹងត្រូវប្រកួតនៅកីឡដ្ឋាន Madya Stadium។ កម្ពុជា ស្ថិតក្នុងពូល B នៃជំនួបជាមួយ សិង្ហបុរី ឡាវ ម៉ាឡេស៊ី និងទីម័រខាងកើត។

ads
ads