Casemiro បាននិយាយថា៖ “នៅពេលដែលអ្នកមកដល់ក្លឹបថ្មី អ្នកតែងតែស្រមៃចង់បង្កើតប្រវត្តិសាស្ត្រ… ជាពិសេសប្រសិនបើយើងឃើញភាពអស្ចារ្យរបស់ក្លឹបនេះ។ យើងដឹងពីប្រវត្តិសាស្ត្រ»។
«ប៉ុន្តែជាការពិតណាស់ ខ្ញុំដឹងថាត្រូវការពេលវេលាខ្លះ ដើម្បីសម្របខ្លួន ហើយគូប្រជែងដែលមានផែនការរយៈពេលវែងមុនពេលពួកយើង ដូចជា Arsenal, Manchester City និង Liverpool»។
«ពួកគេទាំងអស់មានអ្នកចាត់ការដឹកនាំនៅទីនោះយូរមួយរយៈហើយ ដូច្នេះពួកគេមានអត្ថប្រយោជន៍លើសយើង»។
«ខ្ញុំសប្បាយចិត្តជាមួយនឹងការសម្របខ្លួនរបស់ខ្ញុំនៅទីនេះ មិត្តរួមក្រុមរបស់ខ្ញុំ និងបុគ្គលិកពិតជាបានជួយខ្ញុំ… ជាមួយភាសាអង់គ្លេសផងដែរ វាពិបាកណាស់ ប៉ុន្តែខ្ញុំពិតជាព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើង»។
«អ្នករាល់គ្នានៅទីនេះគួរឱ្យស្រឡាញ់ ហើយតាំងពីថ្ងៃដំបូងដែលខ្ញុំមានអារម្មណ៍ថានៅផ្ទះនៅទីនេះ។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់ដែលក្លឹបបានធ្វើដើម្បីនាំខ្ញុំមកទីនេះ លោក John (Murtough, នាយកផ្នែកបាល់ទាត់របស់ United) រួមបញ្ចូលអ្នកដទៃទៀត»។
«ខ្ញុំសុខស្រួលណាស់នៅ Manchester United សប្បាយចិត្តខ្លាំងណាស់ដែលបាននៅទីនេះ និងរីករាយគ្រប់ពេលដូចក្មេងអាយុ 15 ឆ្នាំ! ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការមើលឃើញក្រុមរីកចម្រើន។»
Casemiro បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងក្រុមរបស់ Ten Hag ចាប់តាំងពីបានមកពី Real Madrid កាលពីរដូវក្ដៅមុន។
ប្រភព៖ Mirror