ads
ads
Cambodian Premier League និង ក្លិបក្នុងលីគចូលរួម សិក្ខាសាលាក្លិបបាល់ទាត់ ២០២២ នៅប្រទេសថៃ
១១-វិច្ឆិកា-២០២២

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារខេមបូឌានព្រីមៀរលីគ និងក្លិបបាល់ទាត់ក្នុងលីគកម្ពុជា បានអញ្ជើញទៅចូលរួម សិក្ខាសាលាក្លិបបាល់ទាត់ ២០២២ នៅប្រទេសថៃដែលរៀបចំដោយ CPL មានការគាំទ្រចូលរួមធ្វើបទបង្ហាញដោយ J-League & Thai FA ផងដែរ។

សិក្ខាសាលាក្លិបបាល់ទាត់ ២០២២ ដោយមានការចូលរួមផ្ទាល់ពីនាយកប្រតិបត្តិនៃលីគកំពូលកម្ពុជា (CPL) លោក. Satoshi Saito ហើយបន្ទាប់ពីបញ្ចប់កម្មវិធីនេះ ក្រុមការងារទាំងអស់ និងធ្វើការអង្គេត ក៏ដូចជាសិក្សា អំពីរបៀបនៃរៀបចំការប្រកួតទាំងស្រុងក្នុងជំនួបរវាង (BG PATHUM UNITED vs KAWASAKI FRONTALE) នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ / វេលាម៉ោង ១៧:០០នាទីល្ងាច នៅកីឡដ្ឋាន BG។

សមាជិកក្លិបបាល់ទាត់ដែលចូលរួមសរុបមានចំនួន ១៨នាក់ ដោយក្លិបមួយចំនួនធំបានធ្វើដំណើរទៅដល់ប្រទេសថៃមុនរួចជាការស្រេច។ កម្មវិធីសិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃដែលគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ចុងសប្តាហ៍នេះ។

ads
ads