ads
ads
កម្ពុជានឹងបញ្ចូលក្រុមបាល់បោះនារីទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូងគិតចាប់ពីឆ្នាំ 1970
២៥-មិនា-២០២២

កីឡាការិនីចំនួន 4 នាក់ត្រូវបានជ្រើសរើសដោយសមាគមបាល់បោះសហរដ្ឋអាមេរិក-កម្ពុជា (UCBA) សម្រាប់ក្រុមបាល់បោះកម្ពុជាលើ​វិញ្ញាសា៣ទល់៣ ទៅ​ចូល​រួម​ព្រឹត្តិការណ៍ SEA Games 2022 នៅវៀតណាម។

ក្រុមនារីទាំង​នោះមាន ចាស្មីន គង់, ស៊ីម៉ា សួន, ស៊ីត ធីតា ស៊ីតទីគុន និង ធីណា ស៊ីតទីគុន។ ចាស្មីន គង់ ជាអ្នកលេងកីឡាបាល់​បោះនៅវិទ្យាល័យ និងមហាវិទ្យាល័យ ហើយបច្ចុប្បន្នកំពុងបង្វឹកនៅ  Bohannon Middle School ក្នុងទីក្រុងសាន់ឡូរ៉េនហ្សូ រដ្ឋកាលីហ្វ័រញ៉ា។

មានសេចក្តីរាយការណ៍ថា UCBA កំពុងព្យាយាមជ្រើសរើសកីឡាករខ្មែរ-អាមេរិកចំនួនប្រាំនាក់សម្រាប់ក្រុមមួយ​នេះ។ ក្រៅ​ពី​ឈ្មោះ​ទាំង​បួន​ដែល​បាន​លើក​ឡើង​នោះ បញ្ជី​ក៏​រួម​មាន Mikenzie Yim-Harvin, Teressa Thun និង Destiny Khay។

UCBA ក៏​បាន​ប្រកាស​ថា​ខ្លួន​ក៏​នឹង​ដាក់​ក្រុម​បុរស៣ទល់៣នេះក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ក្រោយ។ នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩​នៅ​ហ្វីលីពីន​ ក្រុម​បាល់បោះ​បុរស​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៧​។

 

ប្រភព៖southeastasiansportsnews

ads
ads