កម្ពុជានឹងត្រូវប៉ះថៃនៅកីឡដ្ឋាន Thammasat ខណៈឥណ្ឌូនេស៊ីក៏នឹងត្រូវជួបហ្វីលីពីននៅកីឡដ្ឋាន Rizal Memorial។ បច្ចុប្បន្នថៃនាំមុខក្នុងពូល A ដោយមាន៧ពិន្ទុដូចគ្នា ប៉ុន្តែមានផលសងគ្រាប់បាល់ខុសគ្នាជាងជាមួយឥណ្ឌូណេស៊ី ដោយកម្ពុជាតាមពីក្រោយមួយពិន្ទុប៉ុណ្ណោះ។
រឿងតែមួយគត់ដែលកម្ពុជាត្រូវធ្វើគឺការយកឈ្នះថៃឱ្យបាន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលដូចយកឈ្នះ ហ្វីលីពីន និងប្រ៊ុយណេនោះទេ។ គ្រូបង្វឹកកម្ពុជាលោក Ryu Hiroseបាននិយាយថា៖
«បើនិយាយពីចំណាត់ថ្នាក់ និងបទពិសោធន៍ ថៃពិតជាល្អជាងយើង។ ប៉ុន្តែការប្រកួតនៅថ្ងៃស្អែកគឺសំខាន់សម្រាប់ក្រុមទាំងពីរ។ ខ្ញុំមិនចង់ឲ្យប្រជាជនគិតថាថៃនឹងមានការប្រកួតងាយស្រួលនោះទេ។ ប្រាកដណាស់ យើងនឹងរៀបចំរឿងខ្លះទល់នឹងថៃ»។
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ទល់នឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យប់នេះនៅ កីឡដ្ឋាន Thammasat Stadium។