ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្ថិតក្នុង Pot 4មុនចាប់ឆ្នោតជ្រើសរើសពូលវគ្គជម្រុះជុំទី៣ ពាន Asian Cup ២០២៣នៅប្រទេសចិន។
ក្រុមទាំង២៤នឹងបែងចែកជា ៤ផត ( 4 pot មិនមែនពូលទេ) )ដោយផ្អែកលើចំណាត់ថ្នាក់ FIFA World ដែលនឹងបន្ទាន់សម័យកាលនៅថ្ងៃទី១០ ខែកុម្ភៈ។ ក្នុងមួយ Pot មាន៦ក្រុម ខណៈដែលកម្ពុជាស្ថិតក្នុង Pot 4 ជាមួយ សិង្ហបុរី នេប៉ាល់ ម៉ុងហ្គោលី បង់ក្លាដេស និងស្រីលង្កា។ នេះមានន័យថាកម្ពុជាមិនជួបក្រុមទាំងអស់ក្នុង Pot 4 នេះទេ។
ក្នុងជុំទី៣នេះគឺក្រុមទាំ២៤ត្រូវបែងចែកជា៦ពូល ក្នុងមួយពូល មាន៤ក្រុម។ ក្រុមកំពូលតារាងទាំង៦ពូល+ ក្រុមលេខ២ល្អបំផុតចំនួន ៥ នឹងមានសិទ្ធិទៅ Asian Cup ជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិនជាមួយក្រុមដែលមានឡើងទៅកាលវគ្គជម្រុះជុំទី២មាន៖ ចិន (ម្ចាស់ផ្ទះ) ជប៉ុន ស៊ីរី កាតារ កូរ៉េខាងត្បូង អូស្រ្តាលី អ៊ីរ៉ង់ អារ៉ាប់រួម អារ៉ាបីសាអួឌីត អ៊ីរ៉ាក់ អូម៉ង់ វៀតណាម និងលីបង់។ ពិធីចាប់ឆ្នោតជ្រើសរើសពូល នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ។
ការប្រកួតជុំទីបីនៃវគ្គជម្រុះ AFC Asian Cup ឆ្នាំ 2023 នឹងត្រូវលេងចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ 2022 នៅលើទីលាននៃទឹកកណ្ដាលចំនួនប្រាំមួយ។ ដើមឡើយវាត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី 30 ខែមីនា ឆ្នាំ 2021 ដល់ថ្ងៃទី 29 ខែមីនា ឆ្នាំ 2022 ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្លាស់ប្តូរកាលបរិច្ឆេទជាច្រើនលើក ដោយសារការពន្យារពេលនៃការប្រកួតក្នុងជុំទី 2 ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 នៅក្នុងតំបន់អាស៊ី។