Bruno Fernandes កំពុងស្ថិតក្នុងភាពល្បីល្ប៉ាញកម្រិតខ្ពស់ បន្ទាប់ពីបានរុញជម្រើសជាតិព័រទុយហ្គាល់ចូលទៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ជាមួយនឹងការទាត់បញ្ជូលទី២គ្រាប់យ៉ាងអស្ចារ្យក្នុងជ័យជម្នះ 2-0 របស់ពួកគេលើក្រុមម៉ាសេដ្វានខាងជើង។
ហើយបើយោងតាមអ្នកកាសែតលំដាប់ទី 1 Fabrizio Romano ខ្សែបម្រើរបស់ Manchester United នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់នៅពេលដែលគាត់ត្រលប់ទៅប្រទេសអង់គ្លេសវិញ។
Romano កត់សម្គាល់ថា នៅពេលដែលគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាផ្លូវការ ការប្រកាសនឹងត្រូវធ្វើឡើងក្នុង ‘ប៉ុន្មានថ្ងៃខាងមុខ’។ Bruno វ័យ 27 ឆ្នាំកំពុងឡើងប្រាក់ខែយ៉ាងសំខាន់ – ចាប់ពី 100,000 ផោនក្នុងមួយសប្តាហ៍ដល់ 240,000 ផោនក្នុងមួយសប្តាហ៍ – ហើយនឹងត្រូវចងពេលវេលាឱ្យនៅ Old Trafford រហូតដល់ឆ្នាំ 2027 ។
គាត់គឺជាតួអង្គសំខាន់សម្រាប់ United ចាប់តាំងពីចូលរួមនៅក្នុងខែមករាឆ្នាំ 2020 ដោយស៊ុតបញ្ចូលទីបាន 49 គ្រាប់ក្នុង 117 ប្រកួតរហូតមកដល់ពេលនេះ។
ប្រភព៖ Fabrizio Romano @ Twitter