ads
ads
អតីតខ្សែការពារជម្រើស​ជាតិម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន
២៩-តុលា-២០២២

អតីតកីឡាករជម្រើសជាតិកម្ពុជានិងអតីតខ្សែការពារ​ក្លិប​ណាហ្គាវើលដ៏ម្នាក់ ត្រូវ​បាន​អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាប់ខ្លួន​បាន​កាល​ពីថ្ងៃទី២៨ខែតុលា​ឆ្នាំ២០២២ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់។

ខ្សែការពារសូមមិនបញ្ចេញឈ្មោះរូប​នេះមានកំណើត​មកពី​ខេត្តកណ្តាល។ មុន​បង្ហាញខ្លួន​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​ជាច្រើន​រដូវ​កាល គេ​ធ្លាប់​លេង​ឲ្យ​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ក្លិប​គិរីវង់ សុខ​សែន​ជ័យ។ រូប​គេ​ក៏ធ្លាប់​ជាប់​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជាផង​ដែរ​គឺ​កាលពី​ឆ្នាំ២០១៥ ក្នុង​វគ្គជម្រុះ ២០១៨ FIFA World Cup ជាមួយក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហបុរី ដែល​កាល​នោះ​កម្ពុជាចាញ់​២ទល់១។

ads
ads