ads
ads
ឈ្នះ៦ទល់០ម្សិលមិញគ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ថា ការ​រៀបចំ​ក្រុមមិនបាន​ល្អ​តាម​ការ​គ្រោងទុក
១៥-កុម្ភៈ-២០២២

ម្ចាស់ផ្ទះកម្ពុជា បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងពូល A នៃពានរង្វាន់ AFF U-23 Championship យ៉ាង​ល្អ នៅពេលដែលពួកគេបានលត់ក្រុម Brunei DS ក្នុងលទួ្ធផល៦-០ កាលពីម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រោយ​ចប់​ការ​ប្រកួតលោក Hirose Ryu គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជាបាន​និយាយថា៖ “យើង​មិន​មាន​ការ​រៀបចំ​ល្អ​ដូច​ដែល​យើង​ចង់​បាន ប៉ុន្តែ​កីឡាករ​ដែលបាន​ចូល​រួម​ក្នុង​ឱកាស​នោះ ហើយ​ធ្វើ​បាន​ល្អ​នៅ​ពេល​យប់។ យើង​មិន​បាន​រៀបចំ​ផែនការ​ប្រកួត​ជាក់លាក់​ណា​មួយ​សម្រាប់​ក្រុម​ណា​ដែល​ផ្តោត​លើ​ការ​ប្រកួត​របស់​យើង​ផ្ទាល់​នោះ​ទេ»។

ចំណែកលោក Aminuddin Jumat គ្រូបង្វឹក​ក្រុមU23​ប៊្រុយណេបាន​និយាយក្រោយ​ការ​ប្រកួត​ថា៖ “វាគឺជាការប្រកួតអន្តរជាតិលើកដំបូងរបស់យើងក្នុងរយៈពេលពីរឆ្នាំ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​យើង​នឹង​ប្រសើរ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​ថ្ងៃ​នេះ​។ យើង​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ល្អ​ជាង​មុន​ជាមួយ​នឹង​ការ​កំណត់គោលដៅ​ទុក។ ចាប់​ពី​ការ​ប្រកួត​ថ្ងៃ​នេះ កីឡាកររបស់​យើង​អាច​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​ក្នុង​កម្រិត​រវាង​ក្រុម​ទាំង​ពីរ»។

ដោយមានការស្រែកហ៊ោពីអ្នកគាំទ្រជិត ២៥០០០ នាក់ ក្រុមគោព្រៃវ័យក្មេងបានស៊ុតបញ្ជូល​ទីប្រ៊ុយណេដល់​ទៅ​៦​គ្រាប់ ខណៈដែល​វគ្គ​ទី​មួយ​រក​បាន​៣​គ្រាប់​ដោយ  ដោយការតែតបាល់របស់ សៀង ចន្ធា នៅ​នាទី​១៨។ ពីរនាទីក្រោយមក ញាណ សុស៊ីដាន បាន​ទាត់​ពី​ក្រៅ​តំបូល​ទូកទម្លាយតំបន់ការពារ ខណៈដែលកម្ពុជាបានបញ្ចប់តង់ទី១ ដោយលទ្ធផល ៣-០ ដោយការស៊ុតស៊ីប្រឡោះជើងនៅនាទីទី៣២។

ចូលតង់ទី ២មិនទាន់ដល់ដប់នាទីផង ការប្រកួតត្រូវផ្អាករយៈពេលកន្លះម៉ោង ដោយសារភ្លៀងធ្លាក់ខ្លាំងមិននឹកស្មានដល់។ ប៉ុន្តែ​ភ្លៀងមិនអាច​ពន្លត់​ភ្លើង​ជ័យជម្នះសម្រាប់​ក្រុម​ម្ចាស់ផ្ទះ​បានទេ ខណៈ​ពួកគេ​បាន​បន្ត​បន្ថែម​៣​គ្រាប់​ទៀត​តាមរយៈ​កីឡាករ តាំង ប៊ុនឆៃ (នាទី​៧២), សរ រតនា (នាទី​៨៦) និង ណារ៉ុង កក្កដា (នាទី៨៨) ទទយលបានជ័យជម្នះ​ដ៏ស័ក្តិសម។

ads
ads