Chelsea និង Barcelona នៅតែស្ថិតក្នុងការចរចារលើ Pierre-Emerick Aubameyang នេះបើយោងតាមរបាយការណ៍ David Ornstein ។
ភាគីទាំងសងខាងនៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើតម្លៃខ្លួននៅឡើយ ដោយ Barcelon បានស្នើសុំតម្លៃច្រើនជាងអ្វីដែលក្រុមតោខៀវត្រៀមបង់។ការផ្លាស់ប្តូរនេះគឺកាន់តែ ‘ស្មុគស្មាញ’ ដោយផលវិបាកនៃការប្លន់ប្រដាប់អាវុធនាពេលថ្មីៗនេះ។ អ្នកឈ្លានពានដែលបានប្លន់ Auba របួសថ្គាមរបស់គាត់ ហើយគាត់ត្រូវបានគេរំពឹងថានឹងខកខានការប្រកួតបាល់ទាត់ជាច្រើនសប្តាហ៍ដោយសារតែរឿងនោះ។
Chelsea ត្រូវការខ្សែប្រយុទ្ធម្នាក់នៅពេលនេះ ហើយកីឡាករសញ្ជាតិកាបុងរបួសអាចនឹងធ្វើឱ្យក្រុមតោខៀវងាកចេញពីការចាប់អារម្មណ៍របស់គេ ទោះបីជាវាមិនប្រាកដក្នុងពេលនេះក៏ដោយ។ Ornstein រាយការណ៍ថាដំណោះស្រាយថ្មីមួយគឺកម្ចីរយៈពេលមួយរដូវកាលសម្រាប់ Auba ។ ភាគីនានាកំពុងពិភាក្សាអំពីគំនិតនេះផងដែរ។