ads
ads
អាត អូនតូច​ដាច់​សរសៃពួរជង្គង់ចំនួន២ ត្រូវវះកាត់បន្ទាន់ទើបបន្តអាជីពបាន
២១-កុម្ភៈ-២០២៣

បន្ទាប់ពីរងរបួសដែលតំរូវអោយផ្លាស់ប្តូរចេញភ្លាមៗ កាលពីការប្រកួតថ្ងៃអាទិត្យជាមួយក្លិបបាល់ទាត់គិរីរង់សុខសែនជ័យក្នុងពានរង្វាន់​ខេមបូឌានលីគខាប់ឆ្នាំ២០២៣ ខ្សែបម្រើ​វ័យក្មេង អាត អូនតូច​បាន​រោគវិនិច្ឆ័យរបួសជង្គង់​របស់​គាត់​ថា​បាន​ដាច់​សរសៃពួរជង្គង់។

តាម​រយៈសេចក្ដីប្រកាស​របស់​ក្លិប Prey Veng Football Club ៖« ខណ:ពេលនេះលទ្ធផលពិនិត្យរបស់គ្រូពេទ្យបានបញ្ចាក់ថា​ កីឡាករ អាត អូនទូច បានដាច់សសៃជង្គង់ចំនួន2 គឺសសៃ ACL+LCL ដែលតម្រូវអោយធ្វើការវះកាត់ទើបអាចបន្តអាជីពបាន ។ ក្លិបជូនពរឲ្យ អូនទូច ទទួលការវះកាត់បានជោគជ័យ ឆាប់ជាសះស្បើយ និងបានត្រឡប់ចូលមកកាន់ទីលានវិញឆាប់ៗនេះ »។

អាត អូនតូច​ជា​កីឡាករសំខាន់​ម្នាក់​របស់​ក្លិបលេង​ក្នុង​លីគទី២​កម្ពុជា​មាន​មូលដ្ឋាន​នៅខេត្តព្រៃវែង​មួយនេះ ខណៈរបួស​គេ​មិន​ទាន់​ដឹង​ថា​តើ​គាត់​អាចត្រឡប់​មក​លេង​លើ​ទីលាន​វិញ​ក្នុង​ពេល​ណា​នោះដែរ។

រូបភាព៖ Prey Veng Football Club

ads
ads