Ancelotti បានបើកភ្លើងខៀវ និងផ្តល់ឱកាសឱ្យកីឡាករខ្សែបម្រើការពារចាស់វស្សា Luka Modric ក្លាយជាបុគ្គលិកគ្រូបង្វឹកម្នាក់របស់គាត់រួមគ្នាដឹកនាំក្លិប Real Madrid រដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រTribuna.com កាលពីថ្ងៃអង្គារទី២០កុម្ភៈ ដកស្រង់ពីកាសែត The Athletic ។
Modric មិនទាន់បានទទួលយក ឬបដិសេធសំណើដែលមានន័យថា គាត់អាចក្លាយជាគ្រូបង្វឹកម្នាក់របស់ Real Madrid នៅរដូវកាលក្រោយនេះទេ។ Modric ដែលមានអាយុ៣៨ឆ្នាំចាស់ជាង Davide កូនប្រុសរបស់លោក Ancelotti ៤ ឆ្នាំដែលកំពុងធ្វើការជាជំនួយការទីមួយរបស់លោក ។
Modric ត្រូវបានគេចាត់ទុកថាជាអ្នកលេងដ៏ប៉ិនប្រសប់ជាមួយនឹងការយល់ដឹងពីយុទ្ធសាស្ត្រនិងបច្ចេកទេសដើម្បីទទួលបានជោគជ័យនៅលើទីលាន។ មានការសង្ស័យតិចតួចថាលោកអាចសម្រេចបានជោគជ័យដូចគ្នានៅលើកៅអីគ្រូបង្វឹកដូចលោក Zinedine Zidane ដែរ។
កីឡាករសញ្ជាតិក្រូអាស៊ី រូបនេះមិនទាន់បានគិតដល់ការចូលនិវត្តន៍នៅឡើយទេ ប៉ុន្តែឥឡូវនេះត្រូវបានគេរំពឹងថានឹងបន្តការបង្វឹកកីឡាករនៅពេលដែលគាត់ព្យួរស្បែកជើង។
គួររំឭកថាកីឡាករបានមករួមរស់ជាមួយ Real Madrid តាំងពីឆ្នាំ២០១២។ នៅជាមួយក្លិបនេះ គាត់ធ្លាប់ស៊ុតបាល់បញ្ចូលទីបាន២៧ គ្រាប់ក្នុងការបង្ហាញវត្តមាន៣៤៧ ប្រកួត៕