ads
ads
សហព័ន្ធកីឡាបាល់ទាត់វៀតណាមបន្ថែមកីឡាករមកពីក្លឹបក្នុងស្រុក សម្រាប់ការប្រកួត AFF U23 ដែលនៅសេសសល់
២៣-កុម្ភៈ-២០២២

ក្រុមវៀតណាម U23 នៅតែអាចបន្ថែមកីឡាករបាន៤នាក់ទៀត។ សហព័ន្ធកីឡាបាល់​ទាត់វៀតណាម នឹងធ្វើរឿងនេះជាបន្ទាន់ ដើម្បីឲ្យគ្រូបង្វឹក Dinh The Nam មានជម្រើសកាន់តែច្រើនដើម្បីរៀបចំក្រុមក្នុងវគ្គកណ្តាលផ្តាច់ព្រ័ត្រ នារាត្រីស្អែកនេះ។

គ្រូបង្វឹក Dinh The Nam បានបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នក្រុមរបស់លោកមុនពេលប្រកួតជាមួយទីម័រខាងកើត ក្នុងការប្រកួត AFF U23 Championship 2022។

គ្រូបង្វឹក Dinh The Nam បានប្រាប់សារព័ត៌មាន Zing News ថា៖ «ក្រោយប្រកួតជាមួយថៃ យើងជួបនឹងការបាត់បង់កម្លាំងដ៏ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែលើកទឹកចិត្តកីឡាករ ឱ្យឆាប់ជាសះស្បើយ និងគិតវិជ្ជមានសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅព្រឹកមិញនេះ យើងបានរកឃើញករណីវិជ្ជមានបន្ថែមទៀត ប៉ុន្តែយើងបានរៀបចំសម្រាប់ក្រុម ដើម្បីឱ្យមានកម្លាំងគ្រប់គ្រាន់សម្រាប់ការប្រកួតជាមួយទីម័រខាងកើត»។

លោកបានបន្ថែមទៀតថា៖ «ទោះបីជាការបន្ថែមកីឡាករនេះ ក្នុងទំហំតិចតួចក៏ពិតមែនប៉ុន្តែយើងនៅតែត្រៀមខ្លួនសម្រាប់ការប្រកួត ។ ក្រុម U23 ទីម័រខាងកើតមានកម្លាំងចិត្តនិងកាយសម្បទាល្អពួកគេក៏មានទម្រង់លេងរបស់គេដែរហើយកីឡាករមួយចំនួនខ្ញុំ បានស្គាល់ពីពួកគេកាលពីប៉ុន្មានឆ្នាំមុន»។

ads
ads