កូឡាឡាំពួរ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃនេះបានចេញលិខិតអញ្ជើញ (Expression of Interest) (EoI) ដល់សមាគមសមាជិក AFC (MAs) ទាំងអស់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Asian Cup 2023™។
បន្ទាប់ពីការសម្រេចចិត្តរបស់សាធារណរដ្ឋចិន ក្នុងការដកខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Asian Cup 2023™ ថ្មីៗនេះក្នុងមហាសន្និបាទ AFC Congress 2022 លើកទី 32 បានផ្តល់អាណត្តិដល់រដ្ឋបាល AFC ដើម្បីកំណត់លក្ខខណ្ឌ និងតម្រូវការនៃដំណើរការដេញថ្លៃរហ័ស ដើម្បីស្វែងរកម្ចាស់ផ្ទះជំនួសសម្រាប់ការប្រកួត។
បន្ទាប់ពីបញ្ចប់ដំណើរការដេញថ្លៃ រដ្ឋបាល AFC នឹងបញ្ជូនរបាយការណ៍មួយជាមួយនឹងអនុសាសន៍របស់ខ្លួនទៅកាន់គណៈកម្មាធិការប្រតិបត្តិ AFC ដែលនឹងជ្រើសរើសម្ចាស់ផ្ទះថ្មីនៃពានរង្វាន់ AFC Asian Cup 2023™។
ថ្ងៃផុតកំណត់សម្រាប់ សមាគមសមាជិក AFC ដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យរបស់ពួកគេដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023™ គឺនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022។