នេះជាការបែងចែក Pot ក្នុងវគ្គចែកពូល AFC Champions League តំបន់អាស៊ីបូព៌ាឆ្នាំ 2022 ខណៈពានរង្វាន់នេះគ្មានក្លិបមកពីកម្ពុជាលេងទេ ប៉ុន្តែក្លិបនៅតំបន់អាស៊ានចូលរួមភាគច្រើន។
សម្រាប់កាលបរិច្ឆេទចាប់ឆ្នោតគឺនៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២២។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងផ្តល់ព័ត៌មានបន្ថែមក្នុងពេលឆាប់ៗនេះ។ តំណាងរបស់សិង្ហបុរី Lion City Sailors ស្ថិតក្នុង pot 3 ជាមួយក្រុមជើងឯកលីក United City មកពីហ្វីលីពីន 傑志 Kitchee មកពីហុងកុង CLB Bóng Đá Hoàng Anh Gia Lai មកពីវៀតណាម និង JOHOR Southern Tigers មកពីម៉ាឡេស៊ី។
ចំណាំថាក្រុមមកពី pot ឬប្រទេសដូចគ្នា មិនអាចចាប់ឆ្នោតជាមួយគ្នាក្នុងវគ្គចែកពូលបានទេ។ សូមបញ្ជាក់ថា Pot ទាំងនេះអាចមានប្រែប្រួល។