ads
ads
Adama Traore ត្រឡប់មក Barcelona វិញហើយក្នុងលក្ខខណ្ឌខ្ចីជើង
២៨-មករា-២០២២

ខ្សែប្រយុទ្ធស្លាប Adama Traore បានសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការវិលត្រឡប់មកកាន់ Barcelona វិញ បន្ទាប់ពី Wolves បានអនុញ្ញាតឲ្យក្រុមអ្នកបុណ្យខ្ចីជើងកីឡាករល្បឿនលឿនរូបនេះរហូតដល់បញ្ចប់រដូវកាល។

Traore ដែលបច្ចុប្បន្នមានវ៍យ២៦ឆ្នាំ កាលពីដើមឡើយផ្តើមអាជីពបាល់ដំបូងដំបូងគេបង្អស់ជាថ្នាលរបស់ Barcelona នៅចន្លោះឆ្នាំ ២០០៤-២០១៣ ហើយ គេក៏ត្រូវបានតម្លើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ២០១៣។ មកដល់ឆ្នាំ២០១៥ រូបគេក៏សម្រេចចិត្តចាកចេញដោយសារការមិនសូវបានបង្ហាញខ្លួនលើទីលាន និង បានផ្លាស់មកប្រកបអាជីពបាល់ទាត់នៅប្រទេសអង់គ្លេសជាមួយ Aston Villa, Middlesbrough និង ចុងក្រោយនេះ គឺ Wolves។

យ៉ាងណាក្តី នៅពេលនេះ រូបគេនឹងត្រូវត្រឡប់ទៅកាន់ផ្ទះចាស់វិញ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ហើយ ក៏អាចទិញផ្តាច់ផងដែរក្នុងតម្លៃ៣០លានអឺរ៉ូ ខណៈ Traore បានយល់ព្រមលើកុងត្រារយៈពេល៥ឆ្នាំជាមួយ Barcelona ក្នុងករណីក្លិបទិញគេផ្តាច់ពី Wolves៕

ads
ads