យោងតាមកាសែត The Times រដ្ឋាភិបាលចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យលោក Roman Abramovich បញ្ចូលទឹកប្រាក់ចំនួន៣០ លានផោនទៅក្នុងក្លឹប Chelsea ដើម្បីរក្សាក្លឹបឱ្យនៅស្ថិតស្ថេរ។
ការសម្រេចនេះកើតឡើង បើទោះជាមានការដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីដោយរដ្ឋាភិបាលអង់គ្លេសក៏ដោយ។ Chelsea ត្រូវបានដកហូតប្រាក់ចំណូលភាគច្រើនរបស់ពួកគេ ខណៈដែលពួកគេធ្វើការក្រោមអាជ្ញាប័ណ្ណមានកំហិត។
ឥឡូវនេះរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេលក់សំបុត្រចូលទស្សនាការប្រកួត FA Cup និង Champions League ប៉ុន្តែប្រាក់ចំណូល(ដើមទុកនៅដដែលហើយប្រាក់ចំណេញដកចេញ)នឹងទៅដល់ជនរងគ្រោះនៃសង្គ្រាមនៅអ៊ុយក្រែន មិនមែនទៅក្លឹបខ្លួនឯងនោះទេ។
ក្រុមតោខៀវរកឃើញថាពួកគេស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនស្ថិតស្ថេរ ខណៈដែលដំណើរការលក់កំពុងអូសបន្លាយពេលវេលាកាន់តែវែង៕