ads
ads
លោក Pau Marti Vicente បានបង្ហាញពីហេតុផលនៃការចាកចេញតំណែងគ្រូបង្វឹកពីក្រុមជម្រើសជាតិម៉ាឡេស៊ីក្រោយ Mitsubishi Electric ASEAN Cup
០៧-ធ្នូ-២០២៤

គ្រូបង្វឹកវ័យក្មេងវ័យ 44 ឆ្នាំរូបនេះបានដឹកនាំក្រុមខ្លាម៉ាឡេតាំងពីខែសីហាឆ្នាំមុន ហើយនឹងទទួលភារកិច្ចចុងក្រោយរបស់គាត់សម្រាប់យុទ្ធនាការ ASEAN Cup នៅចុងឆ្នាំនេះ។

លោក​បាន​និយាយថា៖ «ខ្ញុំ​សូម​ជម្រាប​ជូន​លោក​អ្នក​ថា Mitsubishi Electric ASEAN Cup ឆ្នាំ​២០២៤ នឹង​ក្លាយ​ជា​ការ​ដឹកនាំ​ចុង​ក្រោយ​របស់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម Harimau Malaya»។

“ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីការទំនាក់ទំនងជាមួយសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី (FAM) ទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃការគ្រប់គ្រងក្រុមជម្រើសជាតិ»។

ការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មីនេះ ​នឹង​ធ្វើឱ្យគាត់​និង​ក្រុមគ្រូជំនួយរបស់​លោក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​នៅ​ចុង​ឆ្នាំ​នេះ។

លោកបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធនេះ អ្នកចាត់​ការ និងគ្រូបង្វឹកថ្មីនឹងត្រូវបានតែងតាំងសម្រាប់យុទ្ធនាការជម្រុះ Asian Cup ឆ្នាំ 2027 ដែលចាប់ផ្តើមនៅឆ្នាំក្រោយ” ។

លោកបានបន្ថែមថា៖ “បន្ទាប់ពីនោះ ខ្ញុំ និងបុគ្គលិកគ្រូបង្វឹកនឹងបញ្ចប់សេវាកម្មរបស់យើងជាមួយក្រុម Harimau Malaya នៅចុងបញ្ចប់នៃយុទ្ធនាការ Mitsubishi Electric ASEAN Cup ផង​ដែរ” ។

ក្នុងចំណោមសមិទ្ធផលដ៏ល្អបំផុតរបស់គាត់គឺការជួយ Harimau Malaya ឈ្នះពានរង្វាន់ Merdeka Football Festival ឆ្នាំ 2024 បន្ទាប់ពីយកឈ្នះលីបង់ 1-0 ។

ម៉ាឡេស៊ី​នឹង​ប្រកួតបើកឆាកទល់នឹងកម្ពុជានៅថ្ងៃទី ៨ ខែធ្នូ នៅរាជធានីភ្នំពេញ​ក្នុងពាន​រង្វាន់ Mitsubishi Electric ASEAN Cup ថ្ងៃស្អែកនេះ ។

ads
ads