ads
ads
(English) អ្នកគាំទ្រ Sporting៖« Amorim នេះមិនមែនជាផ្ទះរបស់អ្នកទៀតទេ សូមអរគុណ»
០៣-វិច្ឆិកា-២០២៤

(English) បន្ទាប់ពីជួបរឿងរ៉ាវមិន​ល្អក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយ​នេះ ក្រុម Manchester United បាន​តែង​តាំង​លោក Ruben Amorim អាយុ 39 ឆ្នាំ ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេជាផ្លូវ។

ការ​តែងតាំងនេះកើតឡើងភ្លាមៗ បន្ទាប់​ពី​ការចាកចេញរបស់លោក Erik ten Hag ទោះបីជាគាត់បាន​ជួយក្លិបឈ្នះពានរង្វាន់២គ្រឿងក្នុងរយៈពេលពីររដូវកាលកន្លះក៏ដោយ។

លោក Amorim ដែលទើបតែឈ្នះជើងឯកលីគជាមួយ Sporting Lisbon កាលពីរដូវកាលមុន កំពុងឈានជើងចូលទៅក្នុងកីឡដ្ឋាន Old Trafford ។

ក្នុង​រដូវ​កាល​បច្ចុប្បន្ន​នេះ លោក​បាន​ដឹកនាំ​ក្រុម​ Sporting CP ​ទទួល​បាន​លទ្ធផលយ៉ាង​ល្អ ដោយ​ដណ្តើម​បាន​៣០​ពិន្ទុ​ពី​ការ​ប្រកួត​១០​លើក។ ​មិន​ត្រឹម​តែ​ខ្លាំង​ក្នុងការ​ប្រកួតប្រជែងពានក្នុងស្រុក​ប៉ុណ្ណោះ​ទេ ​ក្រុម​របស់​គាត់​ក៏​កំពុងតែធ្វើព្យុះភ្លៀង​ក្នុង​ក្រប​ខ័ណ្ឌ Champions League ផងដែរ ដោយ​ទទួល​បាន​ 7 ពិន្ទុ​ពី​ការ​ប្រកួត​បី​លើក​ដំបូង​របស់​ពួក​គេ។ នេះមានន័យថា មិន​អន់​ពេក​ទេ​សម្រាប់​គ្រូបង្វឹក​ថ្មីរូបនេះមកស្រង់បទពិសោធន៍​នៅ Premier League។

Sporting ទទួល​បានលុយយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់យ៉ាង​ត្រជាក់​ចិត្ត​ចំនួន ១១ លាន​អឺរ៉ូ​ពី​ការ​ផ្ទេរ​របស់ Amorim ទៅ Manchester ខណៈដែល​បិសាចក្រហមបាន​ចំណាយលុយ​ផ្ដាច់​កុងត្រា។

ការប្រកួតចុងក្រោយរបស់ Amorim ជាមួយ Sporting បានធ្វើឱ្យពួកគេយកឈ្នះ Estrela Amadora 5-1 ដោយខ្សែប្រយុទ្ធឆ្នើម Viktor Dzikeris រកបាន 4 គ្រាប់មិនគួរឱ្យជឿ។

ទោះយ៉ាងណាក៏ដោយ មិនមាន​មនុស្សគ្រប់​គ្នាលើកដៃ ហើយ​ស្រែក​ថា៖«ស្វាគម Ruben’ នោះទេ។ មុនពេលការចាកចេញ អ្នកគាំទ្រ Sporting ដែលមិនសប្បាយចិត្តមួយចំនួន បានបដារខ្លីៗនៅជិតកីឡដ្ឋាន Jose Alvalade របស់ Sporting ថា៖ “Amorim នេះមិនមែនជាផ្ទះរបស់អ្នកទៀតទេ សូមអរគុណ” ។

ads
ads