ads
ads
VFF៖«U16 វៀតណាមខ្ជះខ្ជាយឱកាស​ទើប​ស្មើជាមួយ U16 កម្ពុជា»
២៦-មិថុនា-២០២៤

បាត់បង់ឱកាសល្អៗជាច្រើនទល់នឹងក្រុមជម្រើសជាតិ U16 កម្ពុជា ក្រុមជម្រើសជាតិ U16 វៀតណាម ត្រូវទទួលលទ្ធផលស្មើ ១-១ ក្នុងការប្រកួតទី២ នៃពូល B នៃពានរង្វាន់ U16 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤កាលយប់មិញ។

បន្ទាប់ពីទទួលជ័យជម្នះយ៉ាងខ្លាំងក្លាជាមួយនឹងលទ្ធផល 15-0 ទល់នឹង U16 ប្រ៊ុយណេ U16 វៀតណាមបានរំភើបរីករាយក្នុងការប្រកួតលើកទីពីរជាមួយ U16 កម្ពុជា។ ទម្រង់​វាយ​សម្រុក​ក្នុងទម្រង់ 4-3-3 ជួយ​ឱ្យ​គ្រូ​បង្វឹក Tran Minh Chien និង​ក្រុម​របស់​គាត់​ដាក់​សម្ពាធ​ខ្លាំងមកលើ​កម្ពុជា។ នៅនាទីទី៦ វៀត ឡុង រកចន្លោះបាន ហើយបានស៊ុតតម្រង់ទីពីស្លាបស្តាំ តែអ្នកចាំទីកម្ពុជាសង្គ្រោះបាន។ ប៉ុន្មាន​នាទី​ក្រោយ​មក Van Bach បាន​តែត​បាល់តម្រង់​ទី​យ៉ាង​គ្រោះថ្នាក់ ប៉ុន្តែ​មិន​អាច​ស៊ុត​ចូល​ទី​បាននោះទេ។ នៅ​នាទី​ទី ៣២ Duy Dang បាន​បញ្ជូន​បាល់​កាត់​មុខទី​កម្ពុជា។ តែជាអកុសល ខ្សែការពាររបស់ក្រុមកម្ពុជាទាត់​បាល់​ចេញ។

ចូលដល់វគ្គទី២ ត្រឹមនាទីទី ៥៧  ទើបU16 វៀតណាម រកបានមួយគ្រាប់បើកការប្រកួត។ ក្នុងស្ថានភាពទល់នឹងការទាត់បាល់ជ្រុង ខ្សែការពាររបស់ក្រុម U16 វៀតណាម ហើយ វិរៈ បានរត់ចូល និងរកគ្រាប់បាល់តាម​ស្មើ។ វៀតណាម​មានឱកាស​ជាច្រើនលើកច្រើន​សារ​ខណៈដែល​ក្រុមកម្ពុជាចុះការពារ​នៅ​ចុង​ម៉ោង​តែ​យ៉ាងគ្មានគ្រាប់​បាល់​កើត​ឡើង​ទៀត​ទេ។

លទ្ធផលនេះធ្វើឱ្យ U16 វៀតណាម​ខាត​អស់​២ពិន្ទុ សរុប​បាន​៤ពិន្ទុស្មើ​ជាមួយកម្ពុជា U16 គ្រាន់​តែ​លើសគ្រាប់​បាល់ចំណេញ។ ប្រកួត​ចុងក្រោយ​! ពួកគេ​ត្រូវជួប U16 មីយ៉ាន់ម៉ា ខណៈដែលកម្ពុជា​ជួបក្រុម U16 ប្រុយណេ ដែល​របូត​២៣គ្រាប់​ក្នុង​២​ប្រកួតដំបូង ឈរបាតតារាង៕

ads
ads