ads
ads
កីឡាករ 4 នាក់ដែលអាចទទួលបានអត្ថប្រយោជន៍ពីការស្នាក់នៅរបស់ Ten Hag នៅ Man United
១៣-មិថុនា-២០២៤

Man United ត្រូវបានគេរំពឹងថានឹងរក្សា Erik ten Hag ជាគ្រូបង្វឹកសម្រាប់រដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិហូឡង់ត្រូវបានគេរាយការណ៍ថាត្រូវបានផ្តល់ជូនកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំបន្ថែមទៀត។

ការងាររបស់ Ten Hag ក្នុងការអភិវឌ្ឍកីឡាករវ័យក្មេងមកលេងនៅឈុតធំដែលមានដូចជា Alejandro Garnacho និង Kobbie Mainoo ត្រូវបានគេជឿថាជាក្រេឌីតសំខាន់ក្នុងការសម្រេចចិត្តរបស់ក្លិបរក្សាគាត់បន្តទៀត។

ជាការពិតណាស់ កីឡាករវ័យក្មេងដែលមានទេពកោសល្យបានរីកចម្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់។ ក្នុងកំឡុងឆ្នាំដំបូងគាត់​បានលើក Garnacho មលកលេងនៅឈុតធំ ខណៈដែល Mainoo ឡើងមកលេងកាលពីរដូវកាលមុន។ Omari Forson និង Willy Kambwala ក៏បានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេផងដែរ។

និន្នាការ​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត។ Mainoo និង Garnacho នឹងក្លាយជាតួអង្គសំខាន់នៅក្នុងយុទ្ធនាការខាងមុខនេះ។ Amad ក៏គួរតែទទួលបានពេលវេលាលេងលើទីលានបន្ថែមទៀតដោយមានការចាប់អារម្មណ៍ដល់ចុងបញ្ចប់នៃរដូវកាលមុន។

ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា Toby Collyer នឹងឡើង​មក​លេងឈុតធំក្នុងរដូវកាល 2024/25 ។ ខ្សែបម្រើការពារវ័យក្មេងត្រូវបានបញ្ចូលក្នុងក្រុមធំរបស់ក្រុមបិសាចក្រហម Manchester United កាលពីរដូវកាលមុន។

គាត់បានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ខណៈដែលហង្សក្រហមចាញ់ Wrexham 3-1 ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​មិន​ទាន់​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ឡើយ​ទេ។

 

ads
ads