ប៉ូលីស Greater Manchester បានចាប់ខ្លួនបុគ្គលម្នាក់ ជាការឆ្លើយតបទៅនឹងការស្រែកច្រៀងដែលទាក់ទងនឹង សោកនាដកម្មក្នុងអំឡុងពេលការប្រកួត FA Cup កាលពីថ្ងៃអាទិត្យនៅ Old Trafford ។
ពេញមួយការប្រកួតនេះ អ្នកគាំទ្រក្រុម Manchester United មួយចំនួនត្រូវបានគេឮការច្រៀងបទអសុរោះ ដែលសំដៅទៅលើសោកនាដកម្ម Hillsborough និង Heysel (សោកនាដកម្ម រត់ជាន់គ្នាក្នុងកីឡដ្ឋានរបស់អ្នកគាំទ្រ Liverpool និង Juventus កាលពីឆ្នាំ ១៩៨៥)។
កាលពីថ្ងៃច័ន្ទ GMP បានបញ្ជាក់អំពីចំណាត់ការប្រឆាំងនឹងការស្រែកច្រៀង ដែលរួមបញ្ចូលឃ្លាដូចជា ‘ជនរងគ្រោះជានិច្ច, វាមិនមែនជាកំហុសរបស់អ្នកទេ’ និង ‘ឃាតករ’…ជាដើម។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា៖«ឧប្បត្តិហេតុនេះបានហួសបន្ទាត់ក្រហមហើយ ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Man United និង Liverpool ដើម្បីកំណត់អត្តសញ្ញាណនរណាម្នាក់ដែលទទួលខុសត្រូវ»។
គ្រោះមហន្តរាយនៅពហុកីឡដ្ឋាន Heysel គឺជាគ្រោះមហន្តរាយនៃហ្វូងមនុស្សរត់ជាន់គ្នា ដែលបានកើតឡើងនៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 1985 នៅពេលដែលអ្នកគាំទ្រក្រុម Juventus ភាគច្រើនដែលរត់គេចពីការរំលោភបំពានហើយអ្នកគាំទ្រ Liverpool ត្រូវបានសង្កត់ទៅលើជញ្ជាំងដែលដួលរលំនៅក្នុងកីឡដ្ឋាន Heysel ក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក មុនពេលចាប់ផ្តើមការប្រកួតពានរង្វាន់អឺរ៉ុបឆ្នាំ 1985 វគ្គផ្តាច់ព្រ័ត្ររវាង ក្លិបអ៊ីតាលី និងអង់គ្លេស។