ads
ads
អ្នកគាំទ្រ Brighton ពីរនាក់ត្រូវគេស្ទាក់ចាក់ដោយកាំបិតនៅទីក្រុងរ៉ូម មុនពេលការប្រកួត Europa League
០៧-មិនា-២០២៤

Brighton នឹងត្រូវជួបក្រុម AS Roma ក្នុងការប្រកួតពានរង្វាន់ UEFA Europa League ជុំទី 16 ដែលការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ (7 មីនា)នេះ។

ទោះជាយ៉ាងណាក៏ដោយ នៅមុនការប្រកួត អ្នកគាំទ្រ Brighton ពីរនាក់ត្រូវបានគេចាក់ក្នុងទីក្រុងរ៉ូមនៅយប់មុនការប្រកួត បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងដើម្បីមើលក្រុមរបស់ពួកគេលេង។

Two Brighton fans in Rome for Europa League match 'stabbed by masked group' | Evening Standard

យោងតាមសារព័ត៌មាន Sky Sports ជនជាតិអង់គ្លេសពីរនាក់ដែលមានអាយុ 20 ឆ្នាំត្រូវបានវាយប្រហារភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈបុរសពាក់ម៉ាស់ប្រាំមួយទៅ ប្រាំពីរនាក់បានឡោមព័ទ្ធពួកគេនៅ Via Cavour ជិត Colosseum ។

ក្រៅ​ពី​ត្រូវ​បាន​គេ​ចាក់​ហើយ កាបូប​លុយ និង​ទូរស័ព្ទ​របស់​អ្នក​គាំទ្រ​ទាំង​ពីរ​ក៏​ត្រូវ​បាន​គេ​លួច​នៅ​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ដែរ។

អ្នកគាំទ្រអាយុ ២៧ ឆ្នាំម្នាក់ បានរងរបួសដោយត្រូវស្នាមចាក់ចំនួន ៣ កន្លែងនៅជើងម្ខាង ហើយអ្នកគាំទ្រវ័យក្មេងនោះបានទទួលស្នាមចាក់ចំនួន ២ កន្លែង – អ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅពេលនេះ។

ប៉ូលីសបានបញ្ជាក់ថានឹងកំពុងតាមរកអ្នកវាយប្រហារ ហើយថែមទាំងបានសន្យាថានឹងដាក់ពង្រាយមន្ត្រីចំនួន 100 នាក់ ដើម្បីបញ្ចៀសភាពតានតឹងអំឡុងពេលការប្រកួត Europa League ។

ads
ads