ads
ads
ប្រពន្ធ Thiago Silva ទាមទារឱ្យបណ្តេញគ្រូបង្វឹក Chelsea ចេញពីតំណែង
០៥-កុម្ភៈ-២០២៤

កៅអីគ្រូបង្វឹករបស់លោក Mauricio Pochettino កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង បន្ទាប់ពីដឹកនាំក្លិប Chelsea ចាញ់ Wolves ដោយលទ្ធផល 4-2 កាលពីថ្ងៃអាទិត្យ។

បរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដីបែបនេះធ្វើភរិយារបស់កីឡាករ Thiago Silva អំពាវនាវឱ្យម្ចាស់ក្លិបបណ្តេញបុរសសញ្ជាតិអាហ្សង់ទីនចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun កាលពីថ្ងៃចន្ទទី ៥ កុម្ភៈ ២០២៤។

ក្នុងអំឡុងប្រកួតតង់ទី ២ ភរិយា​របស់ Silva Belle បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​​ថា៖ «វា​ដល់​ពេល​ត្រូវ​ផ្លាស់​ប្តូរ​ហើយ។ បើ​អ្នក​រង់ចាំ​យូរ​ទៀត វា​នឹង​យឺត​ពេល​ហើយ»។

ក្រោយពីបង្ហោះបានរយៈពេលតិចជាងកន្លះម៉ោង មានអ្នកចូលមើលជិតមួយលាននាក់ ហើយមនុស្សជាច្រើនយល់ស្របនឹងមតិមិនខ្លាចរបស់នាង។ ប្រតិកម្ម​ថ្លែង​គាំទ្រ​មានដូច​ជា “អរគុណ​ដែល​អ្នកតែងតែ​និយាយ​ចេញពីបេះដូងរបស់​អ្នក។ សូម​ប្រាប់​ពួក​គេអោយផ្លាស់ប្តូរ។ ពន្យារ​ពេល​​កាន់​តែយូរ ​វាមិន​អាច​សម្រេច​បានទេ។

ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះមិនយល់ស្របនឹងការបង្ហោះរបស់នាងទេ ដោយនិយាយថា៖ «ប្តីរបស់នាងប្រហែលជាមិនសប្បាយចិត្តនឹងការបង្ហោះនេះទេ។ មើលទៅហាក់ដូចជាគ្មានវិជ្ជាជីវៈបន្តិច។ ទោះជាយ៉ាងណាក្តីរហូតមកដល់ពេលនេះគេមិនទាន់ឃើញមានប្រតិកម្មអ្វីពីក្លិប Chelsea ដែរ។

ក្លិប Chelsea ធ្លាក់មកដល់លេខ១១ហើយបន្ទាប់ពីចាញ់ពីប្រកួតចុងក្រោយនេះ៕

 

ads
ads