ការចំណាយទិញដូរកីឡាកនៅក្នុងខែមករារបស់ Premier League ធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីបំបែកកំណត់ត្រាចំនួនបីជាប់ៗគ្នាខណៈក្រុមទាំងអស់បានចំណាយលុយលុយសរុប៩១១លានដុល្លារតិចជាងការដោះដូររដូវរងារឆ្នាំ២០២៣ ។
ការចំណាយរួមគ្នានៃក្លឹបកំពូលទាំង២០ របស់ Premier League ធ្លាក់ចុះជាង១២៧លានដុល្លារ ដែលជាការចំណាយទាបបំផុតក្នុងខែមករា២០២៤ ដែលមានចំនួន៩១១លានដុល្លារបើធៀបទៅនឹងឆ្នាំ ២០២៣ដែលចំណាយអស់ជាង១ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Deloitte ។
អ្វីដែលគួរអោយកត់សម្គាល់ទៀតនោះ គឺការចំណាយត្រឹមតែ៣៨លានដុល្លារប៉ុណ្ណោះ ។ នៅថ្ងៃផុតកំណត់បិទទ្វារដោះដូរ ធ្លាក់ចុះគួរឱ្យកត់សម្គាល់មួយ បើធៀបទៅនឹងការចំណាយនៅថ្ងៃដូចគ្នាកាលពី ១២ខែមុន ដែលមានចំនួនសរុបរហូតដល់៣៥០លានដុល្លារ។
របាយការដដែលក៏បានអោយដឹងដែរថា មានការផ្ទេរកីឡាករអចិន្ត្រៃយ៍ចំនួន១៧នាក់ ដែលធ្វើឡើងដោយក្លឹបនៅ Premier League ក្នុងអំឡុងពេលទីផ្សារដោះដូរខែមករានេះ ជាមួយនឹងកិច្ចព្រមព្រៀងខ្ចីជើងចំនួន១៣នាក់បន្ថែមទៀត រួមទាំងកិច្ចសន្យាអចិន្ត្រៃយ៍ចំនួន៧ និងកិច្ចសន្យាខ្ចីជើ៦ដែលបានកើតឡើងនៅថ្ងៃផុតកំណត់ ។
ទោះបីជាចំនួនសរុបនៃការដោះដូរខែមករាតិចតួចក៏ដោយ រដូវកាល ២០២៣-២៤ នៅតែមានការចំណាយផ្ទេរខ្ពស់បំផុតទី ២ដែលមិនធ្លាប់មាន ដោយមាន៣,៩ពាន់លានដុល្លារ ត្រូវបានចំណាយ នៅទូទាំងទីផ្សារដោះដូរកីឡាករទាំងពីរ ដែលជំរុញដោយការចំណាយបំបែកកំណត់ត្រារបស់ក្លឹបនៅរដូវក្តៅ។
ដោយឡែកការចំណាយនៅទូទាំងលីគធំៗទាំងប្រាំរបស់អឺរ៉ុប ដូចជា Serie A របស់អ៊ីតាលី, La Liga របស់អេស្ប៉ាញ, Ligue 1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់ បានកើនឡើងដល់៤៩៤លានដុល្លារ ពីចំនួន២៧៨ លានដុល្លារក្នុងងទីផ្សារខែមករា ឆ្នាំ២០២៣ ៕