ads
ads
តើកីឡាកររូបណា? ប្រើរថយន្តថ្លៃជាងគេនៅ Premier League
០១-កុម្ភៈ-២០២៤

Marcus Rashford កីឡាករដែលកំពុងមានរឿងអាស្រូវនាំស្រីចូលក្លឹប និងមិនទៅចូលរួមប្រកួតជាមួយក្លឹប Man Utd ក្រោមហេតុផលថា ឈឺជាប់ចំណាត់ថ្នាក់កំពូលតារាង ជាកីឡាករដែលប្រើប្រាស់រថយន្ត Rolls-Royce Cullinan Blue Shadow ថ្លៃបំផុតនៅ Premier League។ នេះបើយោងតាមការសិក្សាថ្មីមួយដែលត្រូវបាន Daily Mail ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី៣០ ខែមករា ២០២៤ ។

ខ្សែប្រយុទ្ធរបស់ Man United ត្រូវបានគេចាត់ថ្នាក់កំពូលតារាងក្នុងចំណោមតារាបាល់ទាត់ ដែលប្រើរថយន្តថ្លៃបំផុតទាំង២០ ដែលពួកគេបានទិញក្នុងឆ្នាំ២០២៣ ។

Rashford ដែលទទួលបានប្រាក់ឈ្នួលជិត៤០ម៉ឺន ក្នុងមួយសប្តាហ៍បានចំណាយប្រាក់ជាង៧៦ម៉ឺនដុល្លារកាលពីខែសីហាសម្រាប់រថយន្ត Rolls Royce ទី៣ ម៉ូដែល Cullinan Blue Shadow ថ្មី ដែលត្រូវបានប្តូរពណ៌ទៅជា Stardust Blue ដើម្បីបទបែនទៅតាមបរិយាកាសស្រទាប់ផែនដីខាងក្រៅ។វាជារថយន្តមួយក្នុងចំណោមរថយន្ត៦២គ្រឿង ដែលផលិតដោយអ្នកសាងសង់បេតិកភណ្ឌជនជាតិអង់គ្លេស ។គិតមកដល់ពេលនេះតម្លៃរថយន្តសរុបរបស់Rashford គឺជិត ៤ លានដុល្លារ។

យោងតាមក្រុមហ៊ុនទីផ្សាររថយន្ត Motoring AutoTrader  ដែលបានវិភាគទិន្នន័យ បានដាក់តម្លៃជាមធ្យមនៃម៉ូដែលរថយន្តRolls Royce Cullinan ដែលបានប្រើរួចហើយក្នុងតម្លៃជាង ៤១ម៉ឺនដុល្លារ ថ្លៃជាងរថយន្តរបស់ Gabriel Martinelli មកពីក្លឹបកាំភ្លើងធំArsenal  ១២ម៉ឺនដុល្លារ។ រថយន្ត Lamborghini Urus របស់​ខ្សែ​បម្រើ​ស្លាប Arsenal ដែល​ជា​រថយន្ត​​កម្មសិទ្ធិ​របស់​អ្នក​ប្រមូល​ទិញ Rashford ផងដែរ​គឺ​មាន​តម្លៃ​ជា​មធ្យមជាង២៧ម៉ឺនដុល្លារ។

Jack Grealish ដែលជាមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់Rashford ក៏បើកឡានម៉ាកនេះដែរ ប៉ុន្តែម៉ូដែលរបស់គាត់មានតម្លៃជាមធ្យមជាង២៦ម៉ឺនដុល្លារ ដែលធ្វើអោយគាត់ឈរលំដាប់ទី៣ ក្នុងតារាង។

អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះកីឡាករបាល់ទាត់ដែលរកចំណូលបានជាង១លានដុល្លារក្នុង១សប្តាហ៍ ច្រើនជាងគេបំផុតនៅ Premier League គឺ Erling Haaland ឈរនៅចំណាត់ទី ៨ក្នុងតារាងដោយលោកជិះរថយន្តម៉ូដែលAudi RS6 Avant តម្លៃត្រឹមតែជាង១០ ម៉ឺនដុល្លារ៕

ads
ads