ads
ads
តើកីឡាករណាមានល្បឿនលឿនបំផុតនៅ Premier League ?
០៦-កុម្ភៈ-២០២៤

ខ្សែការពារ Micky Van De Ven របស់មាន់ខ្នាយមាស Tottenham បានក្លាយជាកីឡាករដែលមានល្បឿនលឿនបំផុតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League រដូវកាលនេះ។នេះបើយោងតាមទិន្នន័យរបស់Sky Sport ដែលត្រូវបានសារព័ត៌មានDaily Mail ។

យោងតាមទិន្នន័យថ្មីចេញផ្សាយដោយ Sky Sports បានអោយដឹងថា កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេកំណត់ថាជាអ្នករត់លឿនបំផុតនៅក្នុងលីកកំពូលអង់គ្លេសដែលមានល្បឿន ៣៧,៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

ខ្សែការពារសញ្ជាតិហូឡង់បានចូលរួមជាមួយក្រុម Tottenham ពីក្លឹប Wolfsburg ក្នុងតម្លៃជាង៥៣លានដុល្លារកាលពីរដូវក្តៅ ។គាត់មិនសូវបានចូលទីលានប្រកួតទេដោយសារតែរបួសប៉ុន្តែគាត់បានវិលត្រឡប់មកវិញកាលពីខែមករានៅពេលTottenhamប៉ះជាមួយMan Utd។

ចំណែកឯខ្សែបម្រើស្លាបChiedozie Ogbene របស់ក្លឹប Luton ជាប់ចំណាត់ថ្នាក់ទី២ ក្នុងល្បឿន ៣៦,៩៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ភាពរហ័សរហួនរបស់ Ogbene ត្រូវបានបង្ហាញនៅពេលដែលគាត់បានព្យាយាមរារាំង Dan Burn អំឡុងពេលប្រកួត ស្មើ ៤-៤ជាមួយ Newcastle កាលពីថ្ងៃសៅរ៍។

ជាមួយគ្នានេះដែរកីឡាករខ្សែប្រយុទ្ធ Pedro Neto របស់ក្លឹបWolves  ឈរលំដាប់ទី៣ តាមពីក្រោយ Ogbene ដែលមានល្បឿនអតិបរមា៣៦,៨៦ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីនេះនៅមានកីឡាករដែលមានល្បឿនលឿន៤រូបទៀតរួមមាន៖ ខ្សែបម្រើ Dominik Szoboszlai (Liverpool) ៣៦,៧៦គីឡូម៉ែត្រក្នុងមួយម៉ោង ខ្សែការពារDara Oshea (Burnley ) ៣៦,៧៣ ខ្សែបម្រើ Anthony Gordon (Everton ) ៣៦,៦៨ និង ខ្សែបម្រើ Amado Onana (Everton )៣៦,៦៥ ៕

ads
ads