ads
ads
តើបុគ្គលរូបណា? បានជម្រុញឲ្យ Thiago Silva ប្តូរចិត្តស្រឡាញ់ Premier League
០៥-មករា-២០២៤

ពាក្យចាស់លោកពោលថាស្អប់ជំពប់លើពិតជាមិនខុសមែន។ទីបំផុតកីឡាករសញ្ជាតិប្រស៊ីលដែលបានចិញ្ចឹមចិត្តស្អប់លីកកំពូលបាល់ទាត់អង់គ្លេស Premier League បានផ្លាស់ប្តូរចិត្ត១៨០អង្សាចាប់អារម្មណ៍ស្រឡាញ់លីកនេះវិញ។ Thiago Silva ដែលពីមុនធ្លាប់លេងឱ្យក្លឹប PSG, AC Milan និង Fluminense បានបង្ហើបថា ខ្ញុំមិនដែលស្រមៃចង់លេងនៅអង់គ្លេសទេ ប៉ុន្តែនៅទីបំផុតត្រូវបានផ្លាស់ប្តូរបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកម្នាក់។

ថ្លែងទៅកាន់ទូរទស្សន៍កីឡា ESPN កីឡាករ Silva បាននិយាយថា «ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងលេងនៅ Premier League នៅថ្ងៃណាមួយនោះទេ។ វាជាបាល់ទាត់មួយដែលខ្ញុំមិនចូលចិត្តដោយសារកាលេងគោរពគ្នាខ្លាំងពេក។ ​ខ្ញុំ​គិត​ថា​វា​ជា​បាល់​ពីលើ​អាកាស​ច្រើនជាង»

លោកបានបន្តថា «ខ្ញុំមិនដែលចូលចិត្តវាទេ ទោះបីជាខ្ញុំពូកែខាងបាល់លើ និងសម្របខ្លួនបានល្អក៏ដោយ។ ខ្ញុំគិតថាខ្ញុំនឹងមិនលេងនៅទីនេះទេ។ ប៉ុន្តែចុងក្រោយមានបុរសម្នាក់បានធ្វើអោយខ្ញុំផ្លាស់ប្តូរគំនិត»

តើបុរសនោះជានណា? ជាការពិតណាស់បុរសនោះគឺលោក Pep Guardiola ។ គាត់ជាគ្រូបង្វឹកមួយរូប ដែលមានបច្ចេកទេដឹកនាំលេងបានច្រើនទម្រង់។ អ្នក​ផ្សេង​មិនអាច​ព្យាយាម​ចម្លង​រូបមន្តរបស់គាត់បានទេ។ ដោយសារតែគាត់​នេះហើយដែលធ្វើអោយ​បាល់​ទាត់​ដ៏​ស្រស់​ស្អាត​ល្អ​មើល​។ ហើយចាប់ពីពេលនោះមកខ្ញុំចាប់អារម្មណ៍។ ខ្ញុំបានមើលច្រើនទៀតនៅផ្ទះ។ ស្របពេលជាមួយគ្នានេះដែរសំណើរបស់ Chelsea បានមកដល់ ហើយខ្ញុំមិនបានគិតវាពីរដងទេ។ ពោលគឺសម្រេចចិត្តភ្លាមៗ។

Silva បាន​មកចូលរួមជាមួយ Chelsea តាំងពីខែសីហា ឆ្នាំ 2020 ប៉ុន្តែបានត្រឹមតែចុះកុងត្រាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍។រហូតមកដល់ពេលនេះគាត់បង្ហាញវត្តមានបានជាង១០០ប្រកួតហើយទោះបីជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគក្នុងវ័យ 36 ឆ្នាំក៏ដោយ៕

ads
ads